• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ម៉ាកយីហោជាតិវៀតណាមចំនួន ៣០ ត្រូវបានគាំទ្រក្នុងការនាំចេញអនឡាញ តាមរយៈ Amazon

នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រុមហ៊ុន Amazon Global Selling វៀតណាម បានបើកសន្និសីទក្រោមប្រធានបទ "ការទម្លុះទម្លាយក្នុងការនាំចេញ៖ ម៉ាកយីហោវៀតណាមឈានទៅទូទាំងពិភពលោក"។
អនុវត្តន៍ពិធីប្រកាសបង្កើតភាពជាដៃគូរយៈពេល៣ឆ្នាំ រួមគ្នាអនុវត្តន៍កម្មវិធី «ម៉ាកយីហោវៀតណាមរីកចម្រើនជាសកល»។ រូបថត៖ Xuan Lan/VOV

សន្និសីទបានប្រកាសការបង្កើតភាពជាដៃគូរយៈពេល ៣ ឆ្នាំ ដើម្បីរួមគ្នាអនុវត្តន៍កម្មវិធី “ម៉ាកយីហោវៀតណាម រីកចម្រើនលើទូទាំងពិភពលោក” (V-Brands Go Global with Amazon) សំដៅ
ជួយគាំទ្រសហគ្រាសវៀតណាមសម្រេចបានជោគជ័យលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកសកល។ កម្មវិធី "ម៉ាកយីហោវៀតណាមរីកចម្រើនលើទូទាំងពិភពលោក" គ្រោងនឹង ប្រព្រឹត្តទៅចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៧ ដោយមានគោលដៅចំនួន ២៖ ការផ្តល់ កម្មវិធីបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយ និងវិញ្ញាបនប័ត្រនាំចេញអនឡាញសម្រាប់ សហគ្រាសវៀតណាមចំនួន ១០០០ ព្រមទាំងគាំទ្រម៉ាកយីហោជាតិចំនួន ៣០ ដើម្បីបង្កើនវត្តមានអន្តរជាតិតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកជាមួយ Amazon ផងដែរ។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា៖

“នាពេលខាងមុខនេះ នាយកដ្ឋានជំរុញពាណិជ្ជកម្មនឹងបន្តពង្រីកកម្មវិធីអភិវឌ្ឍន៍ ម៉ាកយីហោផលិតផលនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនដែលមានកិត្យា នុភាព។ ក្នុងនោះ Amazon ដើរតួនាទីយុទ្ធសាស្ត្រ សំដៅផ្សព្វផ្សាយផលិតផលលេច ធ្លោដោយផ្សារភ្ជាប់នឹងម៉ាកយីហោជាតិវៀតណាម។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍ឧបករណ៍ ជំរុញពាណិជ្ជកម្មទំនើប ដោយរួមបញ្ចូល AI ក្នុងការផ្សព្វផ្សាយ ការវិភាគទីផ្សារ និង បង្កើនប្រសិទ្ធភាពក្នុងការខិតជិតមកអ្នកប្រើប្រាស់អន្តរជាតិ។ បង្កើនការសម្រប សម្រួលជាមួយក្រសួង ផ្នែក មូលដ្ឋាន និងអង្គការជំរុញពាណិជ្ជកម្ម ដើម្បីកសាងប្រព័ន្ធ អេកូឡូស៊ីជំរុញពាណិជ្ជកម្មឌីជីថល ដែលយកសហគ្រាសជាស្នូល ទីផ្សារជាគោលដៅ និងបច្ចេកវិទ្យាជាគំនាស់សម្រាប់ការអភិវឌ្ឍ”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍ឧស្សាហកម្មនុយក្លេអ៊ែរឱ្យក្លាយជាវិស័យមុខព្រួញក្នុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ

អភិវឌ្ឍន៍ឧស្សាហកម្មនុយក្លេអ៊ែរឱ្យក្លាយជាវិស័យមុខព្រួញក្នុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្ត Lam Dong ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានអញ្ជើញជួបធ្វើការជាមួយវិទ្យាស្ថានស្រាវជ្រាវនុយក្លេអ៊ែរ Da Lat។

Top