• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មេដឹកនាំបណ្តា​ប្រទេសចូលរួមរំលែកទុក្ខចំពោះការខូចខាតដោយសារព្យុះ Bualoi

ដោយទទួលដំណឹងថា ខ្យល់ព្យុះ Bualoi បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មនុស្ស ទ្រព្យសម្បត្តិ និងផលដំណាំរបស់ប្រជាជននៅខេត្តភាគខាងជើង និងភាគកណ្តាលនៃប្រទេសវៀតណាម នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានផ្ញើសាររំលែកទុក្ខដល់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ដោយសម្តែងសាររំលែកទុក្ខយ៉ាងជ្រាលជ្រៅ។

ព្យុះលេខ១០ (Bualoi) បង្កឱ្យមានទឹកជំនន់ ដោយជន់លិចមូលដ្ឋានជាច្រើន ។ រូបថត៖ VNA

តាមរយៈនាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានផ្ញើសាររំលែកទុក្ខជូនបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសគ្រួសារជនរងគ្រោះ; អះអាងថា ឡាវ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ជានិច្ចកាលប្រកៀកស្មាជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម។ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្ស និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់រដ្ឋាភិបាលវៀតណាម ក្រសួង ស្ថាប័ននានាពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន ប្រជាជនវៀតណាមនឹងជំនះរាល់ការលំបាក ហើយជីវភាពរស់នៅរបស់ប្រជាជន និងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ នឹងមានស្ថិរភាពក្នុងពេលឆាប់ៗនេះ។

លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel បានផ្ញើសាររំលែកទុក្ខដល់ប្រជាជនវៀតណាម។ ប្រធានាធិបតី នីការ៉ាហ្គា លោក Daniel Ortega Saavedra និងសហប្រធានាធិបតី លោក Rosario Murillo បានផ្ញើលិខិតចូលរួមរំលែកទុក្ខដល់អគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានរដ្ឋ លោក លឿង គឿង។ អគ្គលេខាបក្សចលនាឆ្វេងនិយម Dominican (MIU) លោក Miguel Mejía បានផ្ញើលិខិតចូលរួមរំលែកទុក្ខដល់បក្សកុម្មុយនិស្តវៀតណាម និងអគ្គលេខាបក្ស លោក តូ ឡឹម៕

  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពានរង្វាន់ Bui Xuan Phai ឆ្នាំ ២០២៥ លើកតម្កើងតន្ត្រីករ Tran Tien

ពានរង្វាន់ Bui Xuan Phai ឆ្នាំ ២០២៥ លើកតម្កើងតន្ត្រីករ Tran Tien

ពានរង្វាន់ Bui Xuan Phai លើកទី ១៨ - ដើម្បីសេចក្តីស្រឡាញ់ហាណូយឆ្នាំ ២០២៥ បានប្រព្រឹត្តិទៅនាថ្ងៃទី ៣ ខែតុលា នៅឯពិព័រណ៍ផ្ទះលេខ ៤៥ Trang Tien ទីក្រុងហាណូយ។ គណៈកម្មាធិការរៀបចំបានផ្តល់រង្វាន់ចំនួន ៥ ដែលក្នុងនោះប្រភេទសំខាន់បំផុត - រង្វាន់ធំត្រូវបានប្រគល់ជូនតន្ត្រីករ Tran Tien។

Top