• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មូលនិធិរូបិយវត្ថុអន្តរជាតិនឹងបន្តសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍

នារសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការមជ្ឈិមបក្ស លោក Nguyen Van Binh ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្ស បានទទួលជួបគណៈប្រតិភូនៃមូលនិធិរូបិយវត្ថុអន្តរជាតិដឹកនាំដោយ លោក Alex Mourmouras ប្រធានផ្នែកមាត្រា ៤ នាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិរូបិយវត្ថុអន្ដរជាតិ។

លោក Nguyen Van Binh ឲ្យដឹងថា ការផ្តល់អាទិភាពនានានិងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលខាងមុខរបស់វៀតណាមគឺសំដៅទៅលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា បង្កើនផលិតភាព គុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច ហើយផ្តោតលើការកែលំអបរិយាកាសវិនិយោគនិងធ្វើអាជីវកម្ម ជំរុញកំណើនសេដ្ឋកិច្ច។

លោក Nguyen Van Binh ទទួល​ជួប​លោក Alex Moumouras (រូប​ថត៖ vnanet.vn)

លោក Nguyen Van Binh រំពឹងថា IMF នឹងបន្តរួមដំណើរសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម និងបង្កើនការជួយគាំទ្រ ការបណ្តុះបណាល និងការផ្តល់យោបល់លើគោលនយោបាយសម្រាប់វៀតណាម។

លោក Alex Moumouras វាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាមក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងការផ្លាស់ប្តូរទម្រង់កំណើន ជាពិសេសគឺការផ្តល់អាទិភាពនានា និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលខាងមុខ។ លោក Alex Moumouras  បានបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិនឹងបន្តសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top