• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មូលដ្ឋានគ្រឹះសម្រាប់ «ទំនាក់ទំនងយុទ្ធសាស្ត្រជំនាន់ថ្មី» រវាងវៀតណាមនិងសិង្ហបុរី

តបតាមការអញ្ជើញរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សសកម្មភាពប្រជាជនសិង្ហបុរី លោក ត្រឹន កឹម​ទូ សមាជិកប្រចាំការនៃគណៈលេខាមជ្ឈីម​បក្សកុម្មុយនិស្តវៀតណា នឹងអញ្ជើញ​បំពេញទ​ស្សនកិច្ចជាផ្លូវការនៅប្រទេសសិង្ហបុរី និងធ្វើជាសហ​អធិបតីនៃកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើកដំបូង។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែសីហា។

 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក ត្រិន ភឿកអាញ ឆ្លើយបទសម្ភាសជាមួយ​អ្នក​យក​ព័ត៌មាន​នៃទីភ្នាក់​ងារសារព័ត៌មាន​វៀតណាម​។ រូបថត៖ VNA

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក ត្រិន ភឿកអាញ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់សមាជិកប្រចាំការនៃគណៈលេខាលោក ត្រិន កឹម​ទូ ទៅកាន់ប្រទេស​សិង្ហបុរី និងកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើកដំបូង គឺជាចំណុចស្នូលនៅកម្រិតយុទ្ធសាស្ត្រ នយោបាយ និងការអនុវត្តន៍ជាក់ស្តែង។ ភាគីទាំងពីរនឹងមានការពិភាក្សាស៊ីជម្រៅលើបញ្ហាដូចជា៖ ទិសដៅអភិវឌ្ឍន៍ប្រទេស​ជាតិ ការកសាងរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច អភិបាលកិច្ចសង្គម ការបណ្តុះបណ្តាល​កម្មាភិបាល ក៏ដូចជាការប្រែប្រួល​នៅក្នុងតំបន់ និងពិភពលោក។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាសកម្មភាពការទូតដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណុចចាប់ផ្តើមសម្រាប់ប្រទេសទាំងពីរក្នុងការកសាង «ទំនាក់ទំនងយុទ្ធសាស្ត្រជំនាន់ថ្មី» ធ្វើ​ឱ្យ​ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង​នយោបាយ កិច្ចសហប្រតិបត្តិការ និងនាំមក​នូវ​ផលប្រយោជន៍​ជាក់​ស្តែង​កាន់​តែច្រើន​៕​

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo SL Oban Jr.

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo SL Oban Jr.

នាព្រឹកថ្ងៃទី ២០ ខែសីហា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន ដឹកនាំដោយទីប្រឹក្សា លោក Eduardo SL Oban Jr. ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top