ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក ត្រិន ភឿកអាញ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់សមាជិកប្រចាំការនៃគណៈលេខាលោក ត្រិន កឹមទូ ទៅកាន់ប្រទេសសិង្ហបុរី និងកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើកដំបូង គឺជាចំណុចស្នូលនៅកម្រិតយុទ្ធសាស្ត្រ នយោបាយ និងការអនុវត្តន៍ជាក់ស្តែង។ ភាគីទាំងពីរនឹងមានការពិភាក្សាស៊ីជម្រៅលើបញ្ហាដូចជា៖ ទិសដៅអភិវឌ្ឍន៍ប្រទេសជាតិ ការកសាងរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច អភិបាលកិច្ចសង្គម ការបណ្តុះបណ្តាលកម្មាភិបាល ក៏ដូចជាការប្រែប្រួលនៅក្នុងតំបន់ និងពិភពលោក។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាសកម្មភាពការទូតដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណុចចាប់ផ្តើមសម្រាប់ប្រទេសទាំងពីរក្នុងការកសាង «ទំនាក់ទំនងយុទ្ធសាស្ត្រជំនាន់ថ្មី» ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនយោបាយ កិច្ចសហប្រតិបត្តិការ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើន៕