• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មីយ៉ាន់ម៉ាស្វាគមន៍ដំណើរទស្សនកិច្ចរបស់បេសកជនពិសេសអាស៊ាន

លោក Min Aung Hlaing បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស កម្ពុជា លោក ប្រាក់ សុខុន បេសកជនពិសេសអាស៊ាន និងលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន។
  ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា (SAC) លោកឧត្តមសេនីយ Min Aung Hlaing ទទួលជួបឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស កម្ពុជា លោក ប្រាក់ សុខុន បេសកជនពិសេសអាស៊ាន។ (រូបថត៖ ក្រសួងការបរទេសកម្ពុជា)  

 

នាថ្ងៃទី ២១ ខែមីនា ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា (SAC) លោកឧត្តមសេនីយ Min Aung Hlaing បានជួបជាមួយបេសកជនពិសេសនៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅរដ្ឋធានី Nay Pyi Taw។ លោក Min Aung Hlaing បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស កម្ពុជា លោក ប្រាក់ សុខុន បេសកជនពិសេសអាស៊ាន និងលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន។ នៅក្នុងជំនួបពិភាក្សានេះ លោក Min Aung Hlaing បាន ជម្រាបជូនបេសកជនអាស៊ានអំពីលទ្ធផលនៃការបោះឆ្នោតសកលឆ្នាំ ២០២០ និង ស្ថានភាពអំពើភេរវកម្មនៅប្រទេសមីយ៉ាន់ម៉ា។​

 

ប្រធាន SAC និងបេសកជនពិសេសអាស៊ានបានផ្លាស់ប្តូរយោបល់លើបញ្ហា ទាក់ទងនឹងវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកឆន្ទ៥ចំណុចរបស់អាស៊ាន ការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា និងការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top