• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មិនអាចបន្តធ្វើអោយជំនឿទុកចិត្តក្នុងតំបន់រងការសឹករេចរឹលថែមទៀតឡើយ


 ទិដ្ឋភាពនៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅទីក្រុងបាងកក (រូបថត៖ TTXVN) 
 

 កិច្ច​ប្រជុំរដ្ឋមន្រ្តីការបរទេសនៃសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចប្រជុំទាក់ទិននានា ទើប​នឹង​បានបិទបញ្ចប់នាចុងសប្ដាហ៍ក​ន្លង ទៅ​នៅរាជធានីបាងកក ប្រទេ​ស​ថៃ។
 
ទន្ទឹមនឹងបញ្ហាក្ដៅគគុកជាច្រើននៅក្នុង តំបន់នោះ​គឺបញ្ហា​សមុទ្រ​ខាង​កើត​ក៏ទាក់​ទាញ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង របស់អង្គប្រជុំផងដែរ។ ចំពោះមុខការចែករំលែកយ៉ាងទៀងត្រង់និងប្ដូរផ្ដាច់ ដោយឈរ​លើ​ស្មារ​តី​ស្ថាប​នារបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh នៅកិច្ច​ប្រជុំ​លើក​នេះ ​មាន​ប្រទេសជាច្រើនបាន ឡើងសម្លេងយល់ស្រប ចែក រំលែក និងគាំទ្រយ៉ាងខ្លាំងក្លា។
 
សមុទ្រខាង​កើតជាប្រធានបទដែលតែងតែត្រូវបានលើកយកមកពិភាក្សានៅកិច្ចប្រជុំអាស៊ាននានា។ ហើយនៅ​កិច្ចប្រជុំលើកនេះក៏មិនមែនជាករណីលើក លែងនោះដែរ ជាពិសេសគឺក្នុងបរិបទនាពេលថ្មីៗនេះ ដែល​ក្រុម​នាវាស្រាវជ្រាវ ភូគម្ភសាស្ត្រ Haiyang Dizhi 8 និងក្រុមនាវាអមដំណើររបស់ចិនបានធ្វើសកម្ម ភាព​ដោយ​ឥតកោតក្រែងក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ របស់​វៀត​ណាម​នៅ​សមុទ្រ​ខាង​កើត​ ដែលរំលោភបំពានទៅលើអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យភាពរបស់វៀតណាម។
 
កម្លាំង​យុត្តិធម៌របស់វៀតណាម
 
អំពើ​របស់ក្រុមនាវា Haiyang Dizhi 8 ជាអំពើអទទឹងទទែងដោយមិនអើពើដល់ការ ថ្កោល​ទោស​របស់​សាធា​រណៈ​មតិ​ក្នុងតំបន់និងពិភពលោកនោះឡើយ។ ចំពោះ រាល់អំពើរំលោភ​បំពាន​ទៅលើ​តំបន់​សេដ្ឋកិ​ច្ច​ផ្ដាច់​មុខ​និង​តំបន់​ខ្ពង់រាបបាតសមុទ្រយ៉ាងច្បាស់ក្រឡែកយ៉ាងដូច្នេះ វៀតណាមមានសិទ្ធិដ៏ពេញលេញដើម្បីដំណើរការ វិធានការ​ការពារអធិបតេយ្យភាពយ៉ាងដាច់ខាតដោយឈរលើស្មារតីសន្តិភាព។
 
 ស្មារតីនោះ​ក៏ត្រូវបានវៀតណាមយកមកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកនេះនៅទីក្រុងបាងកក ផងដែរ។ នៅ​ទីនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា រាល់សកម្ម​ ភាពពោលខាងលើរបស់ក្រុមនាវាចិន មិនត្រឹមតែរំលោភបំពានទៅលើអធិប តេយ្យភាព​និង​សិទ្ធិ​អធិបតេយ្យ​ភាពរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបានធ្វើ អោយជំនឿទុកចិត្តរ​វាង​ភាគី​នានា​រងការ​សឹក​រេច​រឹល​ ធ្វើអោយភាពតានតឹងកើន ឡើង ប៉ះពាល់ដោយផ្ទាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាព​ ខាងនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងរំលោភបំពានទៅ លើសេចក្ដី​ថ្លែង​ការណ៍​រួម​ស្ដីពី​ការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយដើរផ្ទុយ​ទៅនឹង​ការសន្យា​ពីការ​រក្សា​បរិយា​កាសដ៏ងាយស្រួល សម្រាប់ការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ។ វៀត ណាមបាន​ស្នើអោយ​អាស៊ាន​រក្សាយ៉ា​ង​រឹ​ងមាំ​នូវ​ចំណង​សាម​គ្គីភា​ព​និង​សម្លេង​រួម​ដោយ​អះអាង​សារជា​ថ្មីនូវ​គោលការ​ណ៍និង​ការសន្យានានាចំពោះសន្តិភាពនិង ស្ថិរភាព ព្រមទាំងឡើងសម្លេង​អំពាវ​នាវ​អោយ​ភាគីទាក់​ទិនទាំង​អស់ត្រូវ​អត់ធ្មត់ មិនមានសកម្មភាពដោយឯកតោភាគីដែលធ្វើអោយខូចដំណើរការសន្ទនានិង សហប្រតិបតិ្ត​ការក្នុងតំបន់ រាំងស្កាត់សកម្មភាពសេដ្ឋកិច្ចស្របច្បាប់របស់ប្រទេស ជាប់ឆ្នេរសមុទ្រនានា ក៏ដូចជា​កិច្ច​ខិតខំប្រឹងប្រែងកសាង COC មួយប្រកបដោយ សុពលភាពជាពិតប្រាកដផងដែរ។
 
ភាពទៀង​ត្រង់និងប្ដូរផ្ដាច់ក្នុងកិច្ចការពារអធិបតេយ្យភាពរបស់វៀតណាមដោយឈរលើស្មារតីស្ថាបនានោះ ទទួលបាន​ការគាំទ្រយ៉ាងខ្លាំងក្លារបស់ប្រទេស ជាច្រើនទាំងនៅក្នុងនិងក្រៅតំបន់។ អង្គប្រជុំ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍រួម ដែលប្រើប្រាស់ពាក្យពេជ្រដ៏ខ្លាំងៗជាលើកដំបូង ដើម្បីអំពាវនាវអោយភាគីនានា ជៀស​វាង​​ធ្វើអោយភាពតានតឹងនៅសមុទ្រខាងកើតបន្តកើនឡើង ដោយសកម្ម ភាព​កែ​ទម្រង់​កោះឬ​ឧបត្តិ​ហេតុ​ដ៏ធ្ងន់​ធ្ងរ​។ រាល់សកម្មភាពកែទម្រង់ សាងសង់នៅ កោះ ជាពិសេសគឺ​ឧបត្តិហេតុ​ដ៏ធ្ងន់​ធ្ងរ​ដែល​កំពុង​កើត​មាន​ឡើង​នៅស​មុទ្រខាង កើត បានធ្វើអោយជំនឿទុកចិត្តសឹករេចរឹល ភាពតានតឹងកើនឡើង ក៏ដូចជា​បង្ខូច​សន្តិភាព​ សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់។ អាស៊ានបាន អះអាងសារ​ជាថ្មីនូវ​សារសំខាន់​នៃការគោរ​ពច្បាប់​អន្តរជាតិ​ អនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) ព្រមទាំងអំពាវនាវ អោយ​ភាគី​នានាអត់ធ្មត់ មិនធ្វើយោធូបនីយកម្ម ហើយជៀសវាងធ្វើអោយស្ថាន ភាពកាន់​តែស្មុ​គ​ស្មាញ​ថែម​ទៀត​ ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរ លើមូលដ្ឋាននៃច្បាប់អន្តរជាតិនិង UNCLOS 1982។ អាស៊ាន​ក៏បាន​សន្យា​រក្សា កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវ DOC ហើយឆ្ពោះ​ទៅរ​ក COC យ៉ាងឆាប់ៗផងដែរ។
 
មិនត្រឹមតែ​ប្រទេសអាស៊ានប៉ុណ្ណោះទេ ថែមទាំងប្រទេសនានានៅខាងក្រៅ តំបន់ដូចជាអាមេរិក អូស្ត្រាលី​និង​ជប៉ុន​ ​ក៏បានចេញសេចក្ដីថ្លែងការណ៍ដោយ ថ្កោលទោសការធ្វើ​អន្តរាគមន៍​របស់ចិន​ទៅក្នុង​តំបន់​សមុទ្រ​ចំណុះ​អធិបតេយ្យ​ ភាពរបស់វៀតណាមផងដែរ ដែលក្នុងនោះសង្កត់ធ្ងន់ថា ភាពងងើលនាពេលថ្មីៗ នេះរបស់ចិន​នៅស​មុទ្រខាងកើត គឺជាសាក្ខីភាពគួរអោយព្រួយបារម្ភអំពីប្រទេស មួយដែលមើលងាយ​ច្បាប់​និង​ការទូត​អន្តរជាតិ។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេស​អាមេរិក​បាន​លើក​ច្បាប់​នូវការ​ព្រួយ​បារម្ភយ៉ាងជ្រាលជ្រៅ ចំពោះការធ្វើអន្តរា គមន៍របស់ចិនទៅក្នុង​សកម្មភាព​រុករក​ប្រេងឧស្ម័ន​របស់​វៀត​ណាម​នៅ​ស​មុទ្រខាងកើត ព្រមទាំងចាត់ទុកថា សកម្មភាពរបស់ចិនជាការគំរាម កំហែងដល់សន្តិ​សុខថាម​ពល​ក្នុង​តំបន់។
 
ច្បាប់អន្តរជាតិត្រូវតែបានគោរពនិងដាក់ជាចម្បង
 
អាចអះអាងបានថា ពិភពលោកជឿនលឿននាសព្វថ្ងៃមិនព្រមទទួលរាល់ អំពើ​ប្រើប្រាស់​អំណាច​ដើម្បី​រំលោភ​លើច្បាប់​នោះឡើយ​។ សេចក្ដីយុត្តិធម៌កំពុង ​បង្កើតឡើងកម្លាំង​សម្រាប់វៀត​ណាម​​ក្នុងការ​តស៊ូការ​ពារ​អធិបតេយ្យ​ភាព​កោះ ​សមុទ្រ។
 
ចំណងសាមគ្គីភាពនិង​ការស្រុះចិត្តគំនិតរបស់អាស៊ានក្នុងការដោះស្រាយ ភាពតានតឹងនៅសមុទ្រខាងកើត ត្រូវបានពូន​ជ្រុំដោយ​ឈរលើមូលដ្ឋានគ្រឹះនៃ ច្បាប់អន្តរជាតិក៏ដូចជាការទទួលខុសត្រូវចំពោះសន្តិភាព ស្ថិរភាព​និង​សន្តិសុខ នៅក្នុងតំបន់និងលើពិភពលោក។ នោះគឺ រាល់ជម្លោះនៅសមុទ្រខាងកើតត្រូវតែ បានដោះ​ស្រាយ​ដោយសន្តិវិធី មិនប្រើប្រាស់អំពើហឹង្សា ការពារសិទ្ធិសេរីភាពខាង នាវាចរណ៍និងអាកាសចរណ៍​នៅក្នុង​តំបន់​ គោរពច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS 1982។ ទស្សនៈឯក​ភាព​ពោល​ខាង​លើរបស់​អាស៊ាន​ក៏ជា​ទស្សនៈរួម លើពិភពលោកនាបច្ចុប្បន្ន ក៏ដូចជាទស្សនៈរបស់មហាអំណាចពិភពលោក សឹងតែទាំង​អស់ ចំពោះការដោះស្រាយភាពតានតឹងនៅសមុទ្រខាងកើតផង ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top