• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មិនទាន់មានព័ត៌មានអំពីពលករវៀតណាមនៅកូរ៉េខាងត្បូងត្រូវបានឆ្លងជំងឺ Covid 19 នោះទេ


យោងតាមក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថានាបច្ចុប្បន្នមានពលករវៀតណាមជិត ៥ ម៉ឺននាក់កំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ។ គិតត្រឹមតែក្នុងឆ្នាំ ២០១៩ ពលរដ្ឋវៀតណាមដែលធ្វើការនៅកូរ៉េខាងត្បូងមានចំនួនជាង ៧០០០ នាក់។

ក្នុងបរិបទដែលចំនួនអ្នកឆ្លងជំងឺ Covid-19  កំពុងកើនឡើងយ៉ាងខ្លាំងនៅ ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងពលករនៅបរទេស (ចំណុះក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម) បានបញ្ជាដឹកនាំគណៈកម្មការគ្រប់គ្រងពលករវៀតណាមប្រចាំនៅកូរ៉េខាងត្បូងត្រូវតែតាមដាននិងធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពពលករនៅប្រទេសនេះ។ ជាពិសេសគឺពលករនៅតំបន់ដែលផ្ទុះជំងឺរាត្បាតចំនួន ២ របស់ប្រទេសកូរ៉េខាងត្បូង រួមមានទីក្រុង Daegu និងខេត្ត Gyeongbuk ជាតំបន់ដែលមានពលករវៀតណាម ជាង ៤០០០ នាក់កំពុងរស់នៅនិងធ្វើការផងដែរ។ 

យោងតាមរយបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងពលករវៀតណាមប្រចាំនៅកូរ៉េខាងត្បូងបានឲ្យដឹងថារហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានណាមួយស្តីពីស្ថានភាពជនវៀតណាមនៅប្រទេសនេះត្រូវបានឆ្លងជំងឺ Covid – 19 នោះឡើយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top