• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មានប្រទេសចំនួន១០ បានចូលរួមមហោស្រពភាពយន្តឯកសារអឺរ៉ុប-វៀតណាម

មហោស្រពភាពយន្តឯកសារវៀតណាម - អឺរ៉ុប គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលត្រូវបានស្ទូឌីយោភាពយន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈិមសម្របសម្រួល ជាមួយបណ្តាស្ថានទូត និងមជ្ឈមណ្ឌលវប្បធម៌នៃប្រទេសអឺរ៉ុបមួយចំនួនប្រចាំនៅវៀតណាម រៀបចំឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរ វប្បធម៌រវាងប្រទេសជាសមាជិកអឺរ៉ុប និងវៀតណាម
  សន្និសីទសារព័ត៌មាន ប្រកាសពីមហោស្រពភាពយន្តឯកសារវៀតណាម - អឺរ៉ុប លើកទី ១២ ឆ្នាំ ២០២២។ (រូបថត៖ Ngọc Anh/ VOV5)  

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ស្ទូឌីយោភាពយន្តឯក សារវិទ្យាសាស្ត្រមជ្ឈិម សម្របសម្រួលជាមួយសមាគមន៍បណ្តាវិទ្យាស្ថាន វប្បធម៌ និងស្ថានទូតបណ្តាប្រទេសអឺរ៉ុប (EUNIC) រៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសពីមហោស្រពភាពយន្តឯកសារវៀតណាម - អឺរ៉ុបលើកទី ១២ ឆ្នាំ ២០២២។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១២ ខែមិថុនា នៅស្ទូឌីយោភាពយន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈិម (លេខ ៤៦៥ Hoang Hoa Tham ទីក្រុងហាណូយ) ដោយប្រមូលផ្តុំប្រទេសចំនួន ១០ រួមមាន៖ អូទ្រីស បែលហ្សិក (Wallonia- Brussels) បារាំង អ៊ីតាលី អាល្លឺម៉ង់ អ៊ីស្រាអែល អេស្ប៉ាញ ស្វីស សាធារណរដ្ឋឆែក ចក្រភពអង់គ្លេស និងប្រទេសម្ចាស់ផ្ទះវៀតណាម។

មហោស្រពភាពយន្តឯកសារវៀតណាម - អឺរ៉ុប គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលត្រូវបានស្ទូឌីយោភាពយន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈិមសម្រាប់សម្រួល ជាមួយបណ្តាស្ថានទូត និងមជ្ឈមណ្ឌលវប្បធម៌នៃប្រទេសអឺរ៉ុបមួយចំនួនប្រចាំ នៅវៀតណាម រៀបចំឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសជាសមាជិកអឺរ៉ុប និងវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top