• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ១០


 ទិដ្ឋភាពនៃសន្និសីទកាសែតស្ដីពីមហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ១០
 

ឆ្នាំនេះ​គឺជា​ឆ្នាំខួបអនុស្សាវរីយ៍គួរឲ្យកត់សម្កាល់នៃមហាស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាម៖ លើកទី ១០ ទិវាឧទ្ទេស​នាមខ្សែភាពយន្តឯកសារដ៏ពិរោះបំផុតរបស់អឺរ៉ុបទៅកាន់ទស្សនិកជនវៀតណាម និងលើកទី ១០ នៃការជួប​ជុំជាមួយភាពយន្តឯកសារវៀតណមា។ 

មហោស្រព​ភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ១០ នឹងប្រប្រឹត្តិទៅចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់​ដំណាច់​​ថ្ងៃទី ៩ ខែមិថុនានៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងដោយ សម្ព័ន្ធ​សមាគម​បណ្ដាវិទ្យាស្ថានវប្បធម៌ និងស្ថានទូតបណ្ដាប្រទេសអឺរ៉ុប (EUNIC) និងផលិតកម្មភាព​យន្ត​ឯកសារ​វិទ្យាសាសស្ត្រ។ មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ១០ នេះទាក់​ទាញ​ការ​ចូល​រួម​របស់​ខ្សែភា​ព​យន្តឯកសារដ៏វិសេសវិសាល រស់រវើក ចំនួន ២៥ មកពីខឿនភាពយន្តនៃប្រទេសអឺរ៉ុបចំនួន ៩ គឺ៖ អូទ្រីស ​Wallonia-Brussels (បែលហ្ស៊ិក) បារាំង  ដាណឺម៉ាក អាល្លឺម៉ង់ អេស្ប៉ាញ ស្វ៊ីស សាធារណរដ្ឋឆែក អង់គ្លេស​  ​អ៊ីស្រាអែលនិង​ប្រទេសម្ចាស់ផ្ទះវៀតណាម។ ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីសកម្មភាពរបស់ EUNIC ។
 
ឆ្នាំនេះ​គឺជាឆ្នាំខួបអនុស្សាវរីយ៍គួរឲ្យកត់សម្កាល់នៃមហាស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាម៖ លើកទី ១០ ទិវាឧទ្ទេស​នាម​ខ្សែភាពយន្តឯកសារដ៏ពិរោះបំផុតរបស់អឺរ៉ុបទៅកាន់ទស្សនិកជនវៀតណាម និងលើកទី ១០ នៃការជួបជុំ​ជាមួយភាពយន្តឯកសារវៀតណមា។ លោក Trinh Quang Tung អគ្គនាយករង នៃផលិតកម្ម​ភាពយ​ន្តេក​សារវិទ្យាសាស្ត្រមជ្ឈឹមបានសង្កត់ធ្ងន់ថា៖
 
“មហោស្រព​ភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ១០ នេះ មានទ្រង់ទ្រាយ បើកទូលាយជាងមុន។ នាគ្រា​ដំបូង​ យើងខ្ញុំបានចាក់បញ្ចាំង ខ្សែភាពយន្តរបស់ ផលិតកម្មភាពយន្តឯកសារវិទ្យាសាស្ត្រមជ្ឈឹមតែប៉ុណ្ណោះ។ ប៉ុន្តែនា​ឆ្នាំនេះ​ យើងខ្ញុំបានះអញ្ជើញផលិតកម្មភាពយន្តផ្សេងៗទៀត ដែលមានខ្សែភាពយន្តគុណភាពខ្ពស់។ នាឆ្នាំនេះមាន​ខ្សែភា​ពយន្តដ៏វិសេសវិសាលអំពី ឆាយាល័ក្ខណ៍របស់អធិការបតីអាល្លឺម៉ង់ លោកស្ដី Angela Merkel ផងដែរ”។
 
មហោស្រព​ភាពយន្តឯកសារអឺរ៉ុប - វៀតណាម លើកទី ១០ នឹងបើកនាវេលាម៉ោង ១៩ ថ្ងៃទី ៣១ ខែឧសភា នៅទាំង​ទីក្រុង​ហាណូយ និងទីក្រុងហូជីមិញ។ ក្នុងរយៈពេល​ប្រព្រឹត្តិនោះ ទស្សនិកជននឹងបាន​ទស្សនា​នូវវណ្ណកម្ម​ភាព​យន្តឯកសាររបស់វៀតណាម និង​បណ្ដា​ប្រទេស​​ដែលបានចូលរួមព្រឹត្តិកាណ៍​នេះផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចេញដំណើរទៅចូលរួមសន្និសីទ COP២៨និងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចេញដំណើរទៅចូលរួមសន្និសីទ COP២៨និងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី

ការចូលរួមរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក្នុងកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកបង្ហាញយ៉ាងខ្លាំងក្លានូវសារទំនួលខុសត្រូវ គំនិតផ្តួចផ្តើម និងការចូលរួមយ៉ាងសកម្មរបស់វៀត ណាមក្នុងការដោះស្រាយបញ្ហាប្រឈមសកលនៃការប្រែប្រួលអាកាសធាតុ

Top