• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពបាញ់កាំជ្រួចផ្កាអន្តរជាតិ Da Nang ត្រូវបានរៀបចំឡើងវិញក្រោយពីផ្អាកអស់រយៈពេល ៣ ឆ្នាំ

DIFF 2023 គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ខែមិថុនា ដល់ថ្ងៃទី ៨ ខែកក្កដា នៅទីកន្លែងបាញ់កាំជ្រួចផ្កាតាមមាត់ទន្លេ Han ដោយមានការចូលរួមពីក្រុមចំនួន ៨ រួមមាន អង់គ្លេស អ៊ីតាលី ប៉ូឡួញ បារាំង អូស្ត្រាលី កាណាដា ហ្វាំងឡង់ និងក្រុម Da Nang តំណាងឲ្យវៀតណាម។
មហោស្រពបាញ់កាំជ្រួចផ្កាអន្តរជាតិជាផលិតផលទេសចរណ៍ដ៏លេចធ្លោនៃទីក្រុង Da Nang អស់រយៈពេលច្រើនឆ្នាំកន្លងមក។ (រូបថត៖ VOV)
មហោស្រពបាញ់កាំជ្រួចផ្កាអន្តរជាតិ Da Nang ឆ្នាំ ២០២៣ (DIFF 2023) នឹងត្រូវ បានរៀបចំឡើងវិញ ក្រោយពីផ្អាកអស់រយៈពេល ៣ ឆ្នាំ ដោយសារការរីករាលដាលនៃ មេរោគ Covid-19។ DIFF 2023 ក៏ជាព្រឹត្តិការណ៍ស្នូលនៃកម្មវិធី "WOW Da Nang" ដែលជាផ្នែកមួយក្នុងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ "WOW Vietnam" ដែលបំផុស ឡើងដោយសម្ព័ន្ធក្រុមហ៊ុន Sun Group នៅទូទាំងប្រទេស។
DIFF 2023 គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ខែមិថុនា ដល់ថ្ងៃទី ៨ ខែកក្កដា នៅទីកន្លែងបាញ់កាំជ្រួចផ្កាតាមមាត់ទន្លេ Han ដោយមានការចូលរួមពីក្រុមចំនួន ៨ រួមមាន អង់គ្លេស អ៊ីតាលី ប៉ូឡួញ បារាំង អូស្ត្រាលី កាណាដា ហ្វាំងឡង់ និងក្រុម Da Nang តំណាងឲ្យវៀតណាម។ ពិធីបើក DIFF 2023 គ្រោងនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ៣ ខែមិថុនា ជាមួយនឹងការប្រកួតរវាងក្រុម វៀតណាម និងហ្វាំងឡង់។ ការប្រកួតវគ្គ ផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនាយប់ថ្ងៃទី ៨ ខែកក្កដា។ DIFF 2023 មានប្រធានបទ "ពិភពលោកគ្មានគម្លាត" ដែលលើកតម្កើងការងើប ឡើងវិញយ៉ាងខ្លាំងក្លានៃទេសចរណ៍ពិភពលោកក្រោយពីជំងឺរាតត្បាត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ងៀន ភូ ជុង ដំណើរការតាមពិធីបុណ្យសពថ្នាក់ជាតិ

ពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ងៀន ភូ ជុង ដំណើរការតាមពិធីបុណ្យសពថ្នាក់ជាតិ

ថ្ងៃទី២៥ ខែកក្កដា គណៈកម្មាធិ ការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋ សភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង យ៉ាងអធិកអធម តាមពិធីបុណ្យសពជាតិ។

Top