ព័ត៌មាន
មហោស្រពតន្ត្រី Jazz អន្តរជាតិហាណូយ ឆ្នាំ២០២៦៖ ចូលរួមចំណែកក្នុងការជំរុញការជួបប្រាស្រ័យអន្តរជាតិ
មហោស្រពតន្ត្រី Jazz អន្តរជាតិហាណូយ ឆ្នាំ ២០២៦ នឹងត្រូវប្រារព្ធឡើងនៅក្នុងទីកន្លែងវប្បធម៌លេចធ្លោជាច្រើននៃទីក្រុង ដូចជា៖ សួនតន្ត្រី - រោងមហោស្រពល្ខោនអូប៉េរ៉ាហាណូយ ផ្ទះរាងអដ្ឋកោណ - សួនឧទ្យានលីថៃតូ រោងមហោស្រពល្ខោនអូប៉េរ៉ា និងរបាំបាឡេថាំងឡុង មជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈ សារមន្ទីរនារីវៀតណាម សណ្ឋាគារល្ខោនអូប៉េរ៉ាថាំងឡុង ផ្លូវថ្មើរជើងហូហ្គឿម និងក្លឹបតន្ត្រី Jazz នៅទូទាំងទីក្រុង។ តន្ត្រីករយឿង គឹម (Duong Cam) អគ្គនាយកនៃ Hanoi Jazztival 2026 បានថ្លែងថា៖ "យើងបាននាំតន្ត្រី Zazz ឱ្យកាន់តែខិតជិតមនុស្សគ្រប់រូប តាមរយៈសកម្មភាពជាច្រើន និងលំហជាច្រើននៅក្នុងទីក្រុងហាណូយ។ ចំណុចលេចធ្លោនៃស៊េរីព្រឹត្តិការណ៍នេះគឺការនាំសិល្បករអន្តរជាតិមកកាន់វៀតណាម និងជំរុញកិច្ចសហការរវាងសិល្បករអន្តរជាតិ និងវៀតណាម។ លើសពីនេះ យើងក៏បានបើកឱកាសសម្រាប់សិល្បករវៀតណាមក្នុងការរៀនតាមរយៈថ្នាក់រៀនពីអ្នកជំនាញអន្តរជាតិផងដែរ"។
ហាណូយ Jazztival ឆ្នាំ ២០២៦ ត្រូវបានកំណត់ឲ្យក្លាយទៅជាព្រឹត្តិការណ៍វប្បធម៌ដែលប្រារព្ធឡើងជាប្រចាំ រួមចំណែកដល់ការធ្វើពិពិធកម្មនៃជីវភាពសិល្បៈរបស់រដ្ឋធានី លើកកម្ពស់ការផ្លាស់ប្តូរអន្តរជាតិ បើកទូលាយទស្សនិកជនសិល្បៈ និងភ្ជាប់ទំនាក់ទំនងជាមួយទេសចរណ៍ និងឧស្សាហកម្មវប្បធម៌៕





