• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពកីឡាអបអរសាទរទិវាបុណ្យធំៗរបស់វៀតណាមនៅកម្ពុជា

មហោស្រពកីឡាបានទាក់ទាញអត្តពលិកជិត១០០នាក់ មកពីស្ថាន ទូតវៀតណាមប្រចាំនៅកម្ពុជា ទីភ្នាក់ងារអមស្ថានទូត ធនាគារវិនិយោគ និងអភិវឌ្ឍន៍ កម្ពុជា (BIDC) មន្ទីរពេទ្យ MED១១៥ ក្រុមហ៊ុនទឹកដោះគោអង្គរ ភោជនីយដ្ឋាន Ha Long Quan ចូលរួមប្រកួត។
អត្តពលិកចូលរួមការប្រកួត។ (រូបថត៖ VOV)

ដើម្បីអបអរសាទរខួបលើកទី ៤៩ នៃទិវារំដោះតំបន់ភាគខាងត្បូង ឯកភាព ប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤) ខួប លើកទី ៧០ នៃជ័យជម្នះ Dien Bien Phu (ថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤ - ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៤) និងខួបលើកទី ១៣៨ នៃទិវាពលកម្មអន្តរជាតិ (ថ្ងៃទី ១ ឧសភា ឆ្នាំ ១៨៨៦ - ថ្ងៃទី ១ ឧសភា ឆ្នាំ ២០២៤) ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រ កម្ពុជាបានរៀបចំមហោស្រពកីឡាដោយមានសកម្មភាពកីឡាដ៏ផុសផុលជាច្រើន ក្នុង បំណងពង្រឹងការតភ្ជាប់សហគមន៍ជនវៀតណាមនៅកម្ពុជា។

មហោស្រពកីឡាប្រព្រឹត្តទៅពីថ្ងៃទី២០-២៦ ខែមេសា នៅរាជធានីភ្នំពេញ (កម្ពុជា) ជាមួយនឹងការប្រកួតលើ ៤ វិញ្ញាសារ៖ វាយសី វាយកូនបាល់ អុកចិន និង វាយកូនហ្គោល។ មហោស្រពកីឡាបានទាក់ទាញអត្តពលិកជិត១០០នាក់ មកពីស្ថាន ទូតវៀតណាមប្រចាំនៅកម្ពុជា ទីភ្នាក់ងារអមស្ថានទូត ធនាគារវិនិយោគ និងអភិវឌ្ឍន៍ កម្ពុជា (BIDC) មន្ទីរពេទ្យ MED១១៥ ក្រុមហ៊ុនទឹកដោះគោអង្គរ ភោជនីយដ្ឋាន Ha Long Quan ចូលរួមប្រកួត។ ក្រោយពីការប្រកួតអស់រយៈពេលមួយសប្តាហ៍ ក្នុងពិធីបិទមហោស្រពកីឡា កាលពីយប់ថ្ងៃទី ២៦ មេសា នៅរាជធានីភ្នំពេញ គណៈកម្មការរៀបចំបានប្រគល់រង្វាន់ និងមេដាយជូនដល់បុគ្គល និងសមូហភាពឆ្នើម ដែលបានឈ្នះរង្វាន់ក្នុងការ ប្រកួតនានា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

MSC៖ អធិការបតីអាល្លឺម៉ង់អំពាវនាវឱ្យបង្កើតភាពជាដៃគូអន្តរអាត្លង់ទិកថ្មីរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប

MSC៖ អធិការបតីអាល្លឺម៉ង់អំពាវនាវឱ្យបង្កើតភាពជាដៃគូអន្តរអាត្លង់ទិកថ្មីរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប

បន្តការពិភាក្សានៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច (MSC) លើកទី ៦២ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងមុយនិច ក្នុងរដ្ឋបាវ៉ារៀ ប្រទេសអាល្លឺម៉ង់ ប្រធាន MSC លោក Wolfgang Ischinger បានលើកយកបញ្ហាសំខាន់បំផុតនៅក្នុងគោលនយោបាយសន្តិសុខសកល។

Top