• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាត Interpol លើកទី៨៧ បានរៀបចំកិច្ចប្រជុំដើម្បីជ្រើសតាំងប្រធានថ្មី


 ទីស្នាក់ការអង្គការ Interpol

 នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថ្នាក់ដឹកនាំស្ថាប័នប៉ូលីសចំណុះ​បណ្តាប្រទេស ជាសមាជិក​អង្គការ​ប៉ូលីស​ព្រហ្មទណ្ឌ​អន្តរជាតិ​ (Interpol) បានជួបជុំគ្នានៅក្នុងទីក្រុ​ង Dubai នៃអេមីរ៉ាត​អារ៉ាប់រួម (UAE) ដើម្បី​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​មហាសន្និបាត Int​erpol លើក ៨៧ និងជ្រើសតាំងប្រធានថ្មី​របស់​អង្គការ Interpol បន្ទាប់​ពីថ្នាក់​ដឹក​នាំ​នៃស្ថាប័ន​នេះត្រូវបានរដ្ឋាភិបាលចិ​ន ចាប់ខ្លួននាខែក​ញ្ញា ឆ្នាំ២០១៨។
 
ស្ថាប័នប្រឆាំង​អំពើពុករលួយចិនបានឱ្យដឹងថា លោក M​eng Hongwei ត្រូវបានស៊ើបអង្កេតពី​អំពើ «រំលោភ​ច្បាប់​​រដ្ឋយ៉ាងធ្ងន់ធ្ងរ" ដោយ​មានការ​ចោទ​ប្រកាន់​ពីបទ​ស៊ីសំណូក​និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀតដែល​ទាក់​ទង​ទៅនឹង​សេដ្ឋកិច្ច​។
 
គួរបញ្ជាក់ថា អនុ​ប្រធាន Interpol លោក Kim Jong Yang ជនជាតិកូរ៉េ​ បានទទួលតំណែងជាប្រធា​ន​ស្តីទី Interpol បានអញ្ជើញធ្វើជាអធិ​បតីក្នុងកិច្ចប្រជុំនៃមហា​សន្និបាត Interpol នៅទីក្រុង Dubai ចាប់ពី​ថ្ងៃទី​១៨ ដល់​​ថ្ងៃទី២១​ ខែវិច្ឆិកា។ នៅឯកិច្ចប្រ​ជុំនេះ បណ្តាប្រទេសជាសមាជិក Int​erpol ក៏បាន​លើក​យោបល់​ដើម្បី​សម្រេច​​ចិត្ត​បញ្ចូលប្រទេស Kosovo ឲ្យក្លាយទៅជាសមាជិកពេញសិទ្ធិក្នុ​ងអង្គការនេះផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ដើម្បីឲ្យស្មារតីឌៀនបៀនភូ ក្លាយជាកម្លាំងចលករយ៉ាងពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់ខេត្តឌៀនបៀន

ដើម្បីឲ្យស្មារតីឌៀនបៀនភូ ក្លាយជាកម្លាំងចលករយ៉ាងពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់ខេត្តឌៀនបៀន

បន្តសកម្មភាពនៅខេត្តឌៀន បៀន នារសៀលថ្ងៃទី ៣១ ខែមករា អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត សំដៅជ្រួតជ្រាបអំពីស្មារតីនៃមហាសន្និបាតលើកទី ១៤ របស់បក្ស បញ្ជាក់ពីជម្រើសយុទ្ធសាស្ត្រ និងទិសដៅសមស្រប ដើម្បីឱ្យស្មារតីឌៀនបៀនភូ ក្លាយជាកម្លាំងចលករពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់គណៈកម្មាធិការបក្ស និងប្រជាជនគ្រប់ជនជាតិនៅក្នុងខេត្តឌៀនបៀន។

Top