• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្ត ប្រឆាំងនឹងការរើសអើងសាសនាអ៊ីស្លាម

ដោយមានសំឡេងគាំទ្រចំនួន ១១៥សំឡេង គ្មានសំឡេងប្រឆាំង និងសំឡេងអនុប្បវាទ ចំនួន ៤៤ សំឡេង មហាសន្និបាតអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី ១៥ ខែមីនា (ម៉ោងនៅអាមេរិក) បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីវិធានការប្រឆាំងនឹងការរើសអើងសាសនាអ៊ីស្លាម។ សេចក្តីសម្រេចចិត្តនេះត្រូវបានអនុម័តចំនឹងទិវាអន្តរជាតិប្រឆាំងនឹងការរើសអើងសាសនាអ៊ីស្លាម។
មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តប្រឆាំងនឹងការរើសអើងសាសនាអ៊ីស្លាម នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

សេចក្តីសម្រេចចិត្តដែលដាក់ជូនដោយប្រទេសប៉ាគីស្ថាន បានថ្កោលទោសការញុះញង់ឱ្យមានការរើសអើង ការស្អប់ខ្ពើម ឬអំពើហឹង្សាប្រឆាំងនឹងសាសនិកអ៊ីស្លាម ដែលបានបង្ហាញដោយការកើនឡើងនៃចំនួនការប្រមាថលើគម្ពីរកូរ៉ាន និងការវាយប្រហារលើវិហារអ៊ីស្លាម ក៏ដូចជាទង្វើមិនទទួលស្គាល់សាសនា គំរូអវិជ្ជមាន ការស្អប់ខ្ពើម និងអំពើហឹង្សាប្រឆាំងនឹងអ្នកកាន់សាសនាអ៊ីស្លាម។

សេចក្តីសម្រេចចិត្តនេះ បានអំពាវនាវឱ្យប្រទេសសមាជិកអង្គការសហប្រជាជាតិចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការមិនទទួលស្គាល់សាសនា ទស្សនៈអវិជ្ជមាន ការស្អប់ខ្ពើម ការញុះញង់ឱ្យមានអំពើហិង្សា និងអំពើហឹង្សាលើប្រជាជនកាន់សាសនាអ៊ីស្លាម និងហាមឃាត់ការញុះញង់ឱ្យមានអំពើហឹង្សា និងអំពើហឹង្សាលើមនុស្សដោយសារតែសាសនា ឬជំនឿរបស់ពួកគេ។

សេចក្តីសម្រេចចិត្តនេះក៏បានអំពាវនាវដល់សមាជិកអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ជំរុញការសន្ទនារវាងសាសនា វប្បធម៌ និងអរិយធម៌ ឲ្យគោរពនិងទទួលយកភាពខុសគ្នា គោរពភាពចម្រុះនៃសាសនានិងវប្បធម៌ ការរួមរស់ដោយសន្តិភាព ការគោរពសិទ្ធិមនុស្ស ហើយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃពាក្យសំដីស្អប់ខ្ពើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top