• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតតំណាងទូទាំងប្រទេសសមាគមន៍អតីតយុទ្ធជនលើកទី៧ បាន​បើក​យ៉ាងឱឡារិក

នាព្រឹកថ្ងៃទី ៣០ ខែធ្នូ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមន៍អតីតយុទ្ធជនលើកទី៧ អាណត្តិ ២០២២-២០២៧ បានបើកយ៉ាងឱឡារិក។
    លោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ VNA)

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញចូលរួមនិងថ្លែងមតិនៅមហាសន្និបាត។ អញ្ជើញចូលរួមមហាសន្និបាតនេះក៏មានវត្តមានលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកប្រធានរដ្ឋសភា Vuong Dinh Hue សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ អតីតយុទ្ធជនបដិវត្តន៍ និងវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន  រួមជាមួយតំណាងជាង ៥០០ នាក់ ក្នុងចំណោមអតីតយុទ្ធជនជាង ៣ លាននាក់នៅទូទាំងប្រទេស។

ដោយប្រធានបទ“ពង្រីកលក្ខណៈសម្បត្តិរបស់កងទ័ពលោកអ៊ុំហូជីមិញ ប្រពៃណី ភក្តីភាព-សាមគ្គីភាព-គំរូ-នវានុវត្តន៍” កសាងសមាគមអតីតយុទ្ធជនគ្រាប់ជាន់ថ្នាក់យ៉ាងរឹងមាំ លើគ្រប់ជ្រុងជ្រោយ សម្រេចជោគជ័យគ្រប់ភារកិច្ចការងារ” មហាសន្និបាតមានភារកិច្ចបូកសរុបវាយតម្លៃលើលទ្ធផលអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមន៍អតីតយុទ្ធជនវៀតណាមលើកទី ៦ កំណត់ទិសដៅ គោលដៅ ភារកិច្ច និងដំណោះស្រាយក្នុងអាណត្តិទី៧ ដំណាក់កាល ២០២២-២០២៧។

អញ្ជើញថ្លែងមតិក្នុងសមាសន្និបាតអគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សមាគមអតីតយុទ្ធជនវៀតណាម៖ “សមាគមអតីតយុទ្ធជនគ្រប់ជាន់ថ្នាក់ចាំបាច់ត្រូវទាញយករាល់ប្រភពកម្លាំង និងគោលនយោបាយអនុគ្រោះរបស់រដ្ឋចំពោះអតីតយុទ្ធជន។ សម្របសម្រួល និងរួមបញ្ចូលកម្មវិធី និងចលនាក្នុងចំណោមអតីតយុទ្ធជនប្រកបដោយប្រសិទ្ធភាព។ ជំរុញ និងលើកកម្ពស់គុណភាពនៃចលនា "អតីតយុទ្ធជនជួយគ្នាកាត់បន្ថយភាពក្រីក្រ និងធ្វើសេដ្ឋកិច្ចពូកែ"។ យកចិត្តទុកដាក់បន្ថែមទៀតចំពោះតំបន់លំបាក តំបន់ឆ្ងាយដាច់ស្រយាល និងមូលដ្ឋានបដិវត្តន៍។ លើកទឹកចិត្តដល់អង្គភាព និងបុគ្គលអតីតយុទ្ធជនឱ្យចូលរួមយ៉ាងសកម្មក្នុងផលិតកម្ម និងអាជីវកម្ម ខិតខំប្រឹងប្រែងធ្វើជាអ្នកមានស្របច្បាប់ ក៏ដូចជាពង្រីគំរូល្អៗផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top