• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សជាង ៩០០ នាក់បានស្លាប់ដោយសារទឹកជំនន់និងការរអិលបាក់ដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី

នៅថ្ងៃទី ៦ ខែធ្នូ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ របស់ប្រទេស ឥណ្ឌូនេស៊ីបានចេញផ្សាយរបាយការណ៍ថ្មីបំផុត ដោយឲ្យដឹងថា ទឹកជំនន់ និងការរអិលបាក់ដីដ៏សាហាវបណ្តាលឲ្យមនុស្សជាង ៩០០ នាក់ត្រូវស្លាប់នៅលើកោះស៊ូម៉ាត្រារបស់ប្រទេសនេះ។

តំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ភ្លាមៗនៅ Batang Toru ភាគខាងត្បូង Tapanuli ខេត្ត Sumatra ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៥ (រូបថត៖ REUTERS/Willy Kurniawan)
 

ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩០៨ នាក់ ក្នុងនោះមនុស្ស ៤១០ នាក់នៅតែបាត់ខ្លួន នេះបើយោងតាមរបាយការណ៍។

ចាប់តាំងពីថ្ងៃទី ៤ ខែធ្នូមក រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្កើនវិធានការឆ្លើយតបបន្ទាន់ចំពោះទឹកជំនន់ភ្លាមៗ និងការបាក់ដីធ្ងន់ធ្ងរនៅលើកោះ ស៊ូម៉ាត្រា រួមទាំងការបែងចែកថវិកាបន្ថែម ការចល័តកងទ័ពអាកាសដើម្បីទម្លាក់សម្ភារៈសង្គ្រោះ និងការបង្កើតក្រុមការងារពិសេសមួយដើម្បីស៊ើបអង្កេតសញ្ញានៃការរំលោភច្បាប់កាប់ឈើ និងការពារព្រៃឈើ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top