• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មជ្ឈិមសម្ព័ន្ធយុវជនបំផុសការចលនា “មោទនភាពទឹកដី”

នារសៀលថ្ងៃថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង Da Nang មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញបានរៀបចំពិធីបំផុសការចលនា “មោទនភាពទឹកដី”។
ពិធីចុចប៊ូតុង បំផុសការចលនា "មោទនភាពទឹកដី"។ (រូបថត៖ VGP/ Minh Trang)

ពិធីបំផុសត្រូវបាន តភ្ជាប់តាមប្រព័ន្ធអនឡាញជាមួយខេត្ត-ក្រុងចំនួន១០ទូទាំងប្រទេស ក្នុងគោលបំណង បង្កើនការអប់រំអំពីសេចក្ដីស្នេហាជាតិ មនសិការអំពីអធិបតេយ្យភាពជាតិ និងប្រជា ជាតិ; ឃោសនា និងរៀបចំឲ្យសមាជិកសម្ព័ន្ធយុវជន និងកុមារដើម្បីព្យួរផែនទីវៀត ណាមនៅកន្លែងសិក្សា និងធ្វើការ។ តាមរយៈការប្រើប្រាស់ផែនទីវៀតណាមនៅកន្លែង សិក្សា ធ្វើការ និងកន្លែងប្រជុំជីវភាពសហគមន៍រស់នៅរបស់យុវជន កុមារ និងប្រជាជន ដើម្បីរួមចំណែកលើកកម្ពស់មនសិការអំពីអធិបតេយ្យភាពជាតិ និងប្រជាជាតិ។

បន្ទាប់ពីពិធីបំផុស មជ្ឈិមសម្ព័ន្ធយុវជនបានរៀបចំក្រុមការងារទៅសួរសុខទុក្ខ ជូនអំណោយ និងផែនទីនៅតាមទីកន្លែងនានាក្នុងទីក្រុង Da Nang។ លោក Nguyen Minh Triet លេខាមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានមានប្រសាសន៍ថា៖ “យើងអនុវត្តន៍ចលនាសមាជិកសម្ព័ន្ធនិងយុវជនដើម្បីព្យួរផែនទីវៀតណាម។ នេះជាការ ចលនាដើម្បីលើកកំពស់ស្មារតីស្នេហាជាតិរបស់យុវជន ហើយពីនោះរីកសាយភាយ ដល់សង្គមទាំងមូល។ ឆ្ពោះទៅឆ្នាំ២០២៥ ដែលជាការខួប លើកទី ៥០ ទិវាឯកភាបប្រទេស យើងខ្ញុំសង្ឃឹមថា ជំនាន់យុវជនវៀតណាមនឹងលើកកំពស់ស្មារតីស្នេហា ជាតិនិងកាន់តែមានមោទនភាពចំពោះឯកភាពប្រទេសជាតិនិងបូរណភាព ទឹកដី”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពណ៌នៃវប្បធម៌វៀតណាម និងកូរ៉េខាងត្បូង​នៅខេត្តអានយ៉ាង

ពណ៌នៃវប្បធម៌វៀតណាម និងកូរ៉េខាងត្បូង​នៅខេត្តអានយ៉ាង

កាលពីយប់ថ្ងៃទី ៣ ខែតុលា នៅតំបន់ពិសេសភូក្វឹក ខេត្តអានយ៉ាងសម្របសម្រួលជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅវៀតណាម បានរៀបចំ "ទិវាវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ឆ្នាំ ២០២៦" ដើម្បីរំលឹកខួបលើកទី ៣៤ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង (១៩៩២-២០២៦)។

Top