• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មជ្ឈដ្ឋានវេជ្ជសាស្រ្តនៅបណ្តាប្រទេសបាននិងកំពុងស្រាវជ្រាវយ៉ាងសកម្មអំពីវិធានការដើម្បីទប់ស្កាត់វីរុស SARS-CoV-2


 បុគ្គលិកសុខាភិបាលលើកទឹកចិត្តដល់អ្នកជំងឺដែលមានជម្ងឺ Covid-19 នៅមន្ទីរពេទ្យក្នុងទីក្រុង  Bergamo ប្រទេសអ៉ីតាលី (រូបថត៖ AFP / TTXVN)
 

មជ្ឈដ្ឋាន​មន្រ្តីនៅភាគខាងជើងប្រទេសអ៊ីតាលី បានចាប់ផ្តើមធ្វើតេស្តឈាមសម្រាប់បុគ្គលិកសុខាភិបាល ដើម្បីរក​អង្គបដិប្រាណដែលអាចជួយកំណត់អត្តសញ្ញាណបុគ្គលនៅក្នុងសហគមន៍ “ មានប្រព័ន្ធភាពស៊ាំ” ចំពោះវីរុស​ SARS-CoV-2 ដែលបណ្តាលអោយកើតជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ Covid-19។ 

គោល​ដៅនៃយុទ្ធនាការនេះគឺរកឃើញបុគ្គលដែលមានប្រព័ន្ធភាពស៊ាំទៅនឹងវីរុស SARS-CoV-2 តាមរយៈ​នោះផ្តល់​ការ​អនុញ្ញាតឱ្យគេត្រវិលឡប់ទៅធ្វើការវិញផងដែរ។ ក្រៅពីប្រទេសអ៊ីតាលី សហរដ្ឋ​អាមេរិក​ក៏បាន​ចាប់​ផ្តើម​បើកយុទ្ធនាការធ្វើតេស្ត ឈាមដើម្បីស្វែង​រកមនុស្សដែលមានភាពស៊ាំនឹងវីរុស SARS-CoV-2 ។
 
អ្នកជំនាញមក​ពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) របស់អាមេរិក នឹងស្វែង​រកអង្គ​បដិ​ប្រាណ​មួយ​ចំនួន ដែលមាននៅក្នុងឈាមមនុស្ស ឆ្លងវីរុស ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​និង​ស្តារ​សុខ​ភាព​ឡើង​វិញ​ដោយ​ខ្លួន​ឯង សូម្បីតែគេមិនទាន់រកឃើញមានរោគសញ្ញាអ្វីណាមួយឡើយ។ 
 
រីឯនៅ​ប្រទេសរុស្ស៊ីវិញ ស្ថាប័នវេជ្ជសាស្ត្រនិងជីវសាស្រ្តរបស់សហព័ន្ធរុស្ស៊ី (FMBA) បានចាប់​ផ្តើមដំណើរ​ការ​ធ្វើតេស្ត​គ្លីនិកដើម្បី​ប្រៀបធៀប​នឹងថ្នាំព្យាបាល​មួយចំនួន ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងការព្យាបាល​អ្នកជំងឺ​ដែលឆ្លង​វីរុស ​SARS-CoV-2 ផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ក្រសួងការពារប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១ ខែធ្នូនេះ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីជូនដំណឹងថា នេះជាលើកដំបូង ដែលក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា បានរៀបចំការផ្លាស់ប្ដូរមិត្តភាពនៅតំបន់ព្រំដែនរវាងប្រទេសទាំងបី។

Top