• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវអន្តរជាតិមកវៀតណាមកើនឡើង ២៩,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ វៀតណាមបានទទួលស្វាគមន៍ចំនួនភ្ញៀវអន្តរជាតិដែលកើនឡើងដល់ជាង ៦ លាននាក់ កើនឡើង ២៩,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើនិយាយពីទីផ្សារភ្ញៀវទេសចរ ចិននិងកូរ៉េខាងត្បូង នៅតែជាទីផ្សារដែលមានចំនួនអ្នកចូលទស្សនាច្រើនជាងគេ។

ភ្ញៀវអន្តរជាតិមកពីអឺរ៉ុបក៏បានបន្តកើនឡើងពីរខ្ទង់ផងដែរ ដូចជា៖ ចក្រភពអង់គ្លេសកើនឡើង ២៣,៥% បារាំង កើនឡើង ២៨,៣% អាល្លឺម៉ង់ កើនឡើង ២៣,៣% ជាពិសេសទីផ្សាររុស្ស៊ីកើនឡើង ១១០,៥%។ ទីផ្សារប៉ូឡូញ និងស្វីសក៏បានកត់ត្រាការកើនឡើងនៃចំនួនអ្នកទស្សនាផងដែរ ពោលគឺ កើនឡើងជិត ៥៣% និងច្រើនជាង ១៤% រៀងគ្នាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាលទ្ធផលនៃការលើកលែងទិដ្ឋាការរយៈពេលខ្លីសម្រាប់ពលរដ្ឋនៃប្រទេសប៉ូឡូញ សាធារណរដ្ឋឆែក និងស្វីស ចាប់ពីដើមខែមីនា រហូតដល់ដំណាច់ឆ្នាំនេះ តាមកម្មវិធីជំរុញការអភិវឌ្ឍទេសចរណ៍ឆ្នាំ ២០២៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top