• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនាតំបន់ភាគកណ្ដាលវៀតណាម ក្នុងប៉ុន្មានថ្ងៃចូលឆ្នាំថ្មីប្រពៃណី

នាថ្ងៃដើមដំបូងនៃឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំកុរ ឯកស័ក២០១៩ ក្រុមភ្ញៀវ ទេសចរចំនួន១៦៨នាក់ដែលបានធ្វើដំណើរតាមនាវាសមុទ្រ Silversea នៃ ក្រុមហ៊ុនទេសចរណ៍ Tan Hong បានមក “បើកសំណាងផ្ទះ” នៅព្រះបរមរាជវាំង Hue។

ភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនាព្រះបរមរាជវាំង Hue (រូបថត៖ Toquoc.vn)

ប្រធានគណៈកម្មាធិការប្រជានខេត្ត Thua Thien Hue លោក Phan Ngoc Tho មានគោលបំណងថា រាល់ភ្ញៀវទេសចរទាំងនេះនឹងជាឯកអគ្គរដ្ឋទូតទេសចរ ដែលរួមចំណែកផ្សព្វផ្សាយរូបភាពទីក្រុង Hue ទៅកាន់មិត្តភក្តិអន្តរជាតិ។

ក្នុងថ្ងៃដដែល មានភ្ញៀវទេសចរអន្តរជាតិរាប់ពាន់នាក់ក៏បានមកទស្សនានិងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅព្រះបរមរាជវាំងផងដែរ។ លោក Phan Thanh Hai នាយកមជ្ឈមណ្ឌលអភិរក្សកេរដំណែលអតីតរាជធានី Hue បានអោយដឹងថា៖

“យើងខ្ញុំបានរៀបចំល្បែងកំសាន្តប្រជាប្រិយនិងសកម្មភាពសម្ដែងតូរ្យតន្ត្រីរាជ្យវាំងក្នុងអំឡុងពេលបុណ្យតេតនេះ។ យើងខ្ញុំនឹងបង្កលក្ខណៈដ៏ល្អបំផុត ដើម្បីបម្រើភ្ញៀវទេសចរ ហើយសង្ឃឹមថា ភ្ញៀវទេសចរនឹងមកដល់ Hue កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។

នាថ្ងៃទី៥ ខែកុម្ភៈ ពោលគឺថ្ងៃទី១បុណ្យតេតឆ្នាំកុរ ឯកស័ក មន្ទីរទេសចរណ៍ទីក្រុងដាណាំងបានសហការជាមួយអាកាសយានដ្ឋានអន្តរជាតិដាណាំងនិងក្រុមហ៊ុនអាកាសចរណ៍ Vietjet រៀបចំពិធីទទួលស្វាគមន៍ជើងហោះហើរដំបូងដែលចុះចតនៅទីក្រុងដាណាំងក្នុងឆ្នាំថ្មី២០១៩ ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top