• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវទេសចរអន្តរជាតិជាង៥០ម៉ឺននាក់បានមកទស្សនាតំបន់បេតិកភណ្ឌ Hue ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្ញៀវទេសចរចំនួន ១៥៨.០០០ នាក់  ក្នុងនោះមានភ្ញៀវអន្តរជាតិជាង ៥០ ម៉ឺននាក់បានមកទស្សនាតំបន់បេតិកភណ្ឌ Hue ក្នុងរយៈពេល ៩ ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩ (ចាប់ពីថ្ងៃទី ២ ដល់ទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩)។

 ភ្ញៀវទេសចរអន្តរជាតិជាង៥០ម៉ឺននាក់បានមកទស្សនាតំបន់បេតិកភណ្ឌ Hue ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ប្រការគួរកត់សម្គាល់ គឺពីថ្ងៃទី ៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ  (ពោលគឺថ្ងៃទី១ដល់ថ្ងៃទី៧នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក) តំបន់អភិរក្សបេតិកភណ្ឌទីក្រុងបុរាណ Hue បានបើកទ្វារដោយឥតគិតថ្លៃ ដើម្បីទទួលស្វាគមន៍ប្រជាជននិងភ្ញៀវទេសចរក្នុងស្រុករាប់ពាន់នាក់ មកទស្សនាផងដែរ។ ក្នុងប៉ុន្មានថ្ងៃនេះ តំបន់បានរៀបចំសកម្មភាពជាច្រើន ដូចជា ល្បែងកំសាន្តបែបបរមរាជវាំង ការសម្តែងអក្សរផ្ចង់នៅព្រះរាជដំណាក់ Thai Hoa និងការសម្តែងសិល្បៈបរមរាជវាំងជាដើម។

នាឆ្នាំកន្លងទៅ ប្រជុំបេតិកភណ្ឌ Hue បានទទួលភ្ញៀវទេសចរចំនួន ៣,៥ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិទទួលបានជិត ២,៣ លាននាក់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top