• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវទេសចរជាង ៤ លាននាក់បានមក Ba Ria - Vung Tau ក្នុងរយៈពេល ៣ ខែដើមឆ្នាំ

មន្ទីរទេសចរណ៍ខេត្ត Ba Ria - Vung Tau កាលពីថ្ងៃទី ៤ ខែមេសា បានឲ្យដឹងថា ក្នុងរយៈពេល ៣ ខែដើមឆ្នាំនេះ ខេត្តបានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៤ លាននាក់មកកម្សាន្ត និងសម្រាកលំហែកាយនៅតាមតំបន់ទេសចរណ៍ និងគោលដៅនានាក្នុងតំបន់ កើនឡើងជិត ១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តាមនោះ ក្នុងចំណោមភ្ញៀវទេសចរណ៍ជាង ៤ លាននាក់មកកាន់ Ba Ria - Vung Tau មានភ្ញៀវជិត ១,៤ លាននាក់បានស្នាក់នៅកន្លែងទេសចរណ៍ ហើយភ្ញៀវអន្តរជាតិមានចំនួនជាង ៤៩.៥០០ នាក់។  ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរមានជាង ៤.៣០០ ពាន់លានដុង (១៧២ លានដុល្លារ) កើនឡើងជិត ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រូបថត៖ Công Đạt/ កាសែតរូបភាពវៀតណាម

ដើម្បីពង្រឹងការជំរុញ ផ្សព្វផ្សាយរូបភាព និងទាក់ទាញភ្ញៀវទេសចរណ៍ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ទេសចរណ៍ខេត្ត Ba Ria - Vung Tau បន្តជំរុញឱ្យមូលដ្ឋាន និងធុរកិច្ចផ្លាស់ប្តូរផលិតផល និងទេសចរណ៍ នាំយកសកម្មភាពវប្បធម៌ និងកីឡាចូលក្នុងខ្សែសង្វាក់នៃព្រឹត្តិការណ៍ក្នុងស្រុក និងអាជីវកម្មទេសចរណ៍ ជាពិសេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ៣០ ខែមេសាខាងមុខនេះ។ លោក Trinh Hang ប្រធានមន្ទីរទេសចរណ៍ខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖ “ចំណុចលេចធ្លោនៅតែជាទីក្រុង Vung Tau ។ នៅសណ្ឋាគារ The Maris នឹងមានកម្មវិធីនិងព្រឹត្តិការណ៍វប្បធម៌និងភោជនាហារដ៏អស្ចារ្យ។ នៅ Con Dao ក៏មានកម្មវិធី និងព្រឹត្តិការណ៍មួយចំនួនដែលរៀបចំដោយស្រុក និងធុរកិច្ច ដើម្បីបង្កើតបរិយាកាសរីករាយ សុខសាន្ត និងបទពិសោធន៍ជាច្រើន ដើម្បីបម្រើភ្ញៀវទេសចរក្នុងឱកាសថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ១ ឧសភា ខាងមុខ” ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលគោរពវិញ្ញណលោកប្រធានហូជីមិញក្នុងឱកាសបុណ្យតេតមមី អដ្ឋស័ក ២០២៦

ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលគោរពវិញ្ញណលោកប្រធានហូជីមិញក្នុងឱកាសបុណ្យតេតមមី អដ្ឋស័ក ២០២៦

ក្នុងឱកាសបុណ្យតេតមមី អដ្ឋស័ក ២០២៦ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។

Top