• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ៖ កាតារួមជាមួយទួរគីខំប្រឹង ប្រែងស្វែងរកដំណោះស្រាយ


 ភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ៖ កាតារួមជាមួយទួរគីខំប្រឹង ប្រែងស្វែងរកដំណោះស្រាយ

នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បាន​ជួប​ចរចារ​ជាមួយ​សមភាគីកា​តា លោក Sheikh Mohammed bin Abdulrahman Al Thani ដែល​កំពុង​មាន​ដំណើរ​ទស្សន​កិច្ច​នៅប្រទេស​នេះ ក្នុង​នោះ ភាគីទាំងពីរបានពិភា​ក្សាអំ​ពីដំណោះស្រាយវិបត្តិការទូត នៅតំបន់ឈូង សមុទ្រ​ពែក្យ។ ថ្លែង​មតិជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់​ការចរចារ រដ្ឋមន្ត្រី​ការ បរទេសកាតា លោក Al Thani បាន​វាយ​តំលៃថា​៖ វិបត្តិនាបច្ចុប្បន្ននៅតំបន់ឈូង​ សមុទ្រ​ពែក្យ​មិន​អាច​ដោះ​ស្រាយបាន​ក្នុងរយៈ​ពេល​ឆាប់​យូរ​បាន​ឡើយ​ទេ។ ទន្ទឹមនឹងនោះ លោក Al Thani បានចាត់ទុកដែរថា៖ នឹងមិនសមភាពទេ ប្រសិនបើ​វាយតំ​លៃដំណើរ​ទស្សន​កិច្ចការ​ទូត ទៅវិញទៅមករបស់រដ្ឋមន្ត្រីការបរទេស អាមេរិក លោក  Rex Tillerson  សំដៅស្វែង​រកដំណោះស្រា​យសំរាប់​ឈូង សមុទ្រពែក្យគឺបរាជ័យ។ ​កាតានិងបន្ត​​សហការ​ជាមួយ​អាមេរិក​និង​កូវ៉ែត​ដើម្បី ស្វែ​ងរកដំណោះស្រាយសំរាប់វិបត្តិនេះ។ រីឯ​ខ្លួនវិ​ញ រដ្ឋ​មន្ត្រីការ​បរទេសទួ​រគី លោក  Cavusoglu បានឲ្យដឹង​ថា៖ ប្រធានា​ធិបតីទួរគី លោក Tay​yip Erdog​an សម្តែង​ក្តីសង្ឃឹម​នឹងទៅបំ​ពេញទ​ស្សនកិ​ច្ចទៅតំ​បន់​ឈូង​សមុទ្រពែក្យសំ​ដៅពិភាក្សាអំ​ពីការខ្នះខ្នែង​ដោះស្រាយ​វិត្តិក្នុង​តំបន់ក្នុង​នោះប្រមូល​ផ្តុំទៅលើវិធាន​ការសមស្រប នឹងការកំណត់នៃទំនា​ក់ទំនងភាត​រៈ៕ 
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច លោក Sonexay Siphandone ប្រធានរដ្ឋសភាឡាវ និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច លោក Sonexay Siphandone ប្រធានរដ្ឋសភាឡាវ និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម

នាថ្ងៃទី៣ ខែវិច្ឆិកា នៅវិមានរដ្ឋសភា លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ ង្វៀន ធី ថាញ់ ង៉ា បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច លោក Sonexay Siphandone ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ Vandara Siphandone ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែវិច្ឆិកា។

Top