• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ប៊ុលហ្គារី៖ "យុទ្ធសាស្ត្រ - ជាក់ស្តែង - ប្រសិទ្ធភាព"

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ យន្តហោះដឹកអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) ដោយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារីចាប់ពីថ្ងៃទី ២២-២៤ ខែតុលា តបតាមការអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្គារី លោក Rumen Radev។
អគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានាធិបតីប៊ុលហ្គារី ក្នុងសន្និសីទសារព័ត៌មាន។ រូបថត៖ VOV

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានជួបពិភាក្សាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី; ជួបជាមួយសារព័ត៌មាន; ជួបសវនាការជាមួយនាយករដ្ឋមន្ត្រីប៊ុលហ្គារី ប្រធានរដ្ឋសភាប៊ុលហ្គារី; ទទួលជួបប្រធានគណបក្សសង្គមនិយមប៊ុលហ្គារី; ចូលរួមវេទិកាធុរកិច្ចប៊ុលហ្គារី-វៀតណាម; បានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ទស្សនាសាកលវិទ្យាល័យ Sofia ; ទស្សនាសារមន្ទីរប្រវត្តិសាស្ត្រជាតិប៊ុលហ្គារី។ល។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev បានយល់ព្រមអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៊ុលហ្គារីទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រ"។

ក្នុងបណ្តាកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពពង្រឹងការសន្ទនានយោបាយ និងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់និងកម្រិតស្រាវជ្រាវ បង្កើតយន្តការសហប្រតិបត្តិការថ្មីរវាងក្រសួង ផ្នែក និងមូលដ្ឋាននានានៃប្រទេសទាំងពីរ; ឯកភាពពង្រឹងទំនាក់ទំនងលើគ្រប់កាណាល រវាងបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា ស្ថាប័នមជ្ឈិម និងមូលដ្ឋានរបស់វៀតណាម ជាមួយស្ថាប័នកណ្តាលនិងមូលដ្ឋាននានារបស់ប៊ុលហ្គារី; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនិងសន្តិសុខ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលនិងឧស្សាហកម្មការពារជាតិ; បានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដោយកំណត់ថា នេះជាសសរស្តម្ភកណ្តាលមួយ និងជាកម្លាំងចលករស្នូលសម្រាប់ទំនាក់ទំនងវៀតណាម-ប៊ុលហ្គារី ដើម្បីផ្លាស់ប្តូរពី “ប្រពៃណី” ទៅជា “យុទ្ធសាស្ត្រ - ជាក់ស្តែង - មានប្រសិទ្ធភាព”។

ភាគីទាំងពីរបានត្រៀមខ្លួនជាស្រេដ ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពមហាជន និងសមាគមមិត្តភាពនៃប្រទេសទាំងពីរ ធ្វើការ ផ្លាស់ប្តូរ សហការ និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការថ្មីៗជាប្រចាំ;  បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅប៊ុលហ្គារី និងពលរដ្ឋប៊ុលហ្គារីដែលរស់នៅក្នុងប្រទេសវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោកឡេ មិញ ហ៊ឹង៖ ធ្វើឱ្យផលិតភាពការងារក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនប្រកបដោយចីរភាព

នាយករដ្ឋមន្ត្រីលោកឡេ មិញ ហ៊ឹង៖ ធ្វើឱ្យផលិតភាពការងារក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនប្រកបដោយចីរភាព

បន្តកម្មវិធីនៃមហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នៅព្រឹកថ្ងៃទី៥ ខែមិថុនា នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង បានអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយគណៈប្រតិភូលើប្រធានបទ "សហជីពវៀតណាម រួមដំណើរជាមួយរដ្ឋាភិបាលក្នុងការលើកកំពស់ផលិតភាពការងារ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់"។

Top