• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រះតេជគុណ ថាច់ អ៊ុត លះបង់ខ្លួនដោយអស់ពីចិត្តទាំងផ្លូវលោកផ្លូវធម៌

ព្រះតេជគុណ ថាច់ អ៊ុត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ នៅស្រុក Tieu Can ខេត្តត្រាវិញ បានគង់ជាព្រះចៅអធិការវត្ត អូរឈូកអស់រយៈពេលជិត ២០ឆ្នាំមកហើយ។ ព្រះឧបជ្ឈាយ៍ជាមនុស្សម្នាក់ដែលបានលះបង់ខ្លួនដោយអស់ពីចិត្តទាំងផ្លូវលោកផ្លូវធម៌ ហើយត្រូវបានប្រជាជនមូលដ្ឋានគោរពស្រឡាញ់។
  ព្រះតេជគុណ ថាច់ អ៊ុត។ (រូបថត៖ TTXVN)  

នៅឆ្នាំ១៩៦៩ តាមទំនៀមទម្លាប់របស់ជនជាតិខ្មែរ កុមារា ថាច់ អ៊ុត ទើបមានអាយុ ១៤ ឆ្នាំ ត្រូវបាននាំយកទៅវត្ត គូឆាយ ស្រុក Tieu Can ដើម្បីបួសរៀននិងឧទ្ទិសកុសលជូនបុព្វការីជន។ អាស្រ័យដោយមានភាពឧស្សាហ៍ព្យាយាមក្នុងការបួសរៀន ដូច្នេះនៅពេលចូលដល់អាយុពេញវ័យ ព្រះសង្ឃ ថាច់ អ៊ុត មិនលាចាកសិក្ខាបទនោះទេ គឺសម្រេចចិត្តស្នាក់នៅកន្លែងបូជាព្រះពុទ្ធអស់មួយជីវិត។ ជាព្រះសង្ឃដែលមានចំណេះវិជ្ជាផង មានចរិយាសម្បត្តិផង នៅឆ្នាំ ១៩៩៣ ព្រះសង្ឃ ថាច់ អ៊ុត ត្រូវបានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញបោះឆ្នោតជ្រើសរើសជាសង្ឃរាជវត្ត។ នៅឆ្នាំ២០០៤ ព្រះឧបជ្ឈាយ៍ត្រូវបានចាត់តាំងជាព្រះចៅអធិការវត្ត អូរឈូក (ភូមិ Ngai Hoa ឃុំ Tap Ngai ស្រុក Tieu Can ខេត្តត្រាវិញ) រហូតមកដល់បច្ចុប្បន្ន។

ចាប់តាំងពីទទួលបន្ទុកជាព្រះចៅអធិការវត្តអូរឈូក ព្រះតេជគុណ ថាច់ អ៊ុត តែងតែយកចិត្តទុកដាក់ដោយអស់ពីចិត្តដល់ការរបួសរៀន របស់ប្រជាពលរដ្ឋខ្មែរនៅមូលដ្ឋាន។ ក្រៅពីការបង្រៀនគម្ពីរពុទ្ធសាសនា ព្រះតេជគុណ ថាច់ អ៊ុត ក៏បានចំណាយពេលទៅចលនាសប្បុរសជនឲ្យជួយឧបត្ថម្ភជនក្រីក្រ; លើកទឹកចិត្តប្រជាជនឧស្សាហ៍ព្យាយាមប្រកបរបររកស៊ីដើម្បីមានជីវភាពកាន់តែសម្បូរធូធារ។ ព្រះតេជគុណ ថាច់ អ៊ុត មានពុទ្ធដីកាថា៖

“ខ្ញុំដឹកនាំពុទ្ធបរិស័ទ ចលនាពុទ្ធបរិស័ទ និងប្រជាជនឲ្យប្រតិបត្តិតាមច្បាប់ឲ្យបានល្អ ខិតខំព្យាយាមរួចផុតពីភាពក្រីក្រ ប្រកបរបររកស៊ីចិញ្ចឹមជីវិត។ អប់រំ ចលនាកុមារឲ្យសិក្សាបានចប់ចុងចប់ដើម។ ខ្ញុំនៅពេលបួស តែងតែប្រតិបត្តិឲ្យបានល្អនូវពាក្យទូន្មានរបស់ព្រះសម្មាសាមពុទ្ធ ដោយព្យាយាមសិក្សា មិនគួរខ្ជិលច្រអូស។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភនូវដីលំនៅឋាន ការធ្វើចរាចរណ៍នៅជនបទមានការអភិវឌ្ឍ ផ្លូវថ្នល់ធ្វើដំណើរងាយស្រួល មានទឹកស្អាត បរិស្ថានស្អាត បៃតង ប្រជាពលរដ្ឋមានមនសិការគោរព។ នៅស្រុកក៏មានអនុបណ្ឌិត និងបរិញ្ញាបត្រដែរ ពីមុនមិនមានទេ ហើយជីវភាពប្រជាជនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រជាជាតិវៀតណាមជាថ្លុងមួយ គួរតែសាមគ្គីគ្នា។ ខ្ញុំបានចលនាមនុស្ស៤០០នាក់មិនឲ្យជឿពួកអាក្រក់។ បច្ចុប្បន្ននេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញកំពុងជំរុញខ្លាំងការអភិវឌ្ឍវិស័យអប់រំ ថែរក្សាវប្បធម៌ខ្មែរ អនុវត្តម៍គោលនយោបាយសាមគ្គីសាសនា”។

ព្រះតេជគុណ ថាច់ អ៊ុត រួមជាមួយនគរបាលស្រុក Tieu Can បានកសាងក្លឹប “ឃោសនាអប់រំមុខសញ្ញាខិលខូច បំពានច្បាប់” ដោយនាំយកទៅអប់រំនៅវត្តអូរឈូក។ ព្រះតេជគុណ ថាច់ អ៊ុត បានអប់រំដោយផ្ទាល់ចំពោះយុវជនខិលខូច រាប់សិបនាក់ ជួយគេផ្លាស់ប្ដូរ ហើយក្រោយមកក្លាយជាពលរដ្ឋដែលមានប្រយោជន៍សម្រាប់សង្គម។ លោក ថាច់ បេហាយ ប្រធានក្រុមសន្តិសុខនគរបាលស្រុក Tieu Can បានឲ្យដឹងថា៖

“ព្រះតេជគុណ ថាច់ អ៊ុត ទទួលបន្ទុកវត្តចំនួន ១៥ លើភូមិសាស្ត្រស្រុក Tieu Can។ ព្រះឧបជ្ឈាយ៍បានឃោសនាគោលមាគ៌ា គោលនយោបាយរបស់រដ្ឋដល់ប្រជាជននិងពុទ្ធបរិស័ទនៅជើងវត្ត ជួយធានាស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅស្រុក Tieu Can។ សម្រាប់គ្រួសារដែលជួបការលំបាក ក្នុងនាមជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍បានចុះចលនា ស្វែងរកជំនួយឧបត្ថម្ភ។ ជាពិសេសក្នុងការងារសង្គម ព្រះសង្ឃ ថាច់ អ៊ុត មានសកម្មភាពសប្បុរសធម៌ជួយគ្រួសារក្រីក្រ។ នាពេលកន្លងមក ព្រះឧបជ្ឈាយ៍ជាតំណាងសាងសង់ផ្ទះជូនគ្រួសារក្រីក្រ រួមចំណែកធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានស្ថេរភាព។ ព្រះឧបជ្ឈាយ៍ជាមនុស្សមានឥទ្ធិពលខ្លាំងក្នុងជីវភាពសង្គមនៅមូលដ្ឋាន”។

ដោយមានការលះបង់ក្នុងវិស័យជាច្រើន ព្រះតេជគុណ ថាច់ អ៊ុត មានកិត្តិយសដោយទទួលបានប័ណ្ណសរសើររាប់សិបពីថ្នាក់មជ្ឈិម ខេត្ត និងថ្នាក់ស្រុក។ ជាច្រើនឆ្នាំកន្លងមកនេះ ព្រះតេជគុណ ថាច់ អ៊ុត គឺជាគំរូក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ។ ជាពិសេស ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានប្រគល់ប័ណ្ណសរសើរដល់ព្រះតេជគុណ ថាច់ អ៊ុត ដោយមានស្នាដៃក្នុងការអនុវត្តចលនាសិក្សានិងយកតម្រាប់តាមគំរូសីលធម៌ហូជីមិញក្នុងដំណាក់កាល ២០០៧-២០១០។

“ខ្ញុំគោរពព្រះពុទ្ធប៉ុណ្ណា គឺគោរពលោកប្រធានហូជីមិញប៉ុណ្ណោះដែរ។ លោកប្រធានហូជីមិញគឺជាព្រះរស់។ លោកប្រធានហូជីមិញបានទទួលមរណភាពហើយ ប៉ុន្តែសតិអារម្មណ៍ និងសីលធម៌របស់លោកនៅតែមានអត្ថន័យ។ លោកប្រធានហូជីមិញបានដឹកនាំពុទ្ធបរិសទសាមគ្គីគ្នា។ ព្រះពុទ្ធក៏បានបង្រៀនអញ្ចឹងដែរ ត្រូវសាមគ្គីគ្នាជានិច្ច”។

ដោយមានរបៀបរស់នៅយ៉ាងល្អទាំងផ្លូវលោកផ្លូវធម៌ ព្រះតេជគុណ ថាច់ អ៊ុត មានការរួមវិភាគទានជាច្រើនក្នុងបុព្វហេតុសាមគ្គីជនជាតិទាំងមូលនិងកសាងស្រុកកំណើត ហើយជាទីបង្អែកខាងស្មារតីដែលជួយប្រជាពលរដ្ឋខ្មែរកសាងភូមិស្រុកប្រកបដោយក្ដីសុខសាន្តត្រាណ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤

នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសមហាពិធីពិសាខបូជា ពុទ្ធសករាជ ២៥៦៨ (ឆ្នាំ២០២៤) គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាម ដឹកនាំដោយលោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីរដ្ឋា ភិបាល បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរចំពោះថ្នាក់ដឹកនាំនៃគ្រឹះស្ថាន ព្រះពុទ្ធសាសនាមួយចំនួននៅទីក្រុងហូជីមិញ។

Top