• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រឹត្តិការណ៍ពិភពលោកលេចធ្លោចំនួន ១០ ក្នុងនាឆ្នាំ២០២២ បានជ្រើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

កាសែតរូបភាពវៀតណាមគោរពឧទ្ទេសនាម ដប់ព្រឹត្តិការណ៍ពិភពលោកលេចធ្លោ នាឆ្នាំ២០២២៖

១. រុស្ស៊ី​​​យុទ្ធនាការ​យោធា​ពិសេស ​នៅ​ប្រទេស​អ៊ុយ​ក្រែន​

ផ្ទះមួយ​ខ្នង​ត្រូវ​ឆាប់​ឆេះ​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ធំ​ ក្នុង​ជម្លោះ​រវាង​រុស្ស៊ីនិង​អ៊ុយ​ក្រែន​​​ នៅ​ Severodonetsk តំបន់ Donbass នាថ្ងៃទី​៦ ខែមេសា ឆ្នាំ២០២២។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
២. ធនាគារ​មជ្ឈិម​ជាច្រើនបាន​​កំណើន​អត្រាការប្រាក់​
មូលបត្រ​​អាមេរិក​បន្ត​ប្រែប្រួល​ ចំពោះ​ការ​សម្រេចចិត្ត​បង្កើន​អត្រាការប្រាក់​របស់​ FED អតិផារណា​កើន​ខ្ពស់​ និង​ការ​ប្រកាស​ចេញពី​ថ្នាក់ដឹកនាំ​ធនាគារធំៗ ស្តី​ពី​ហានិភ័យ​ដើរ​ចុះ​មួយ​ថ្ងៃកាន់តែ​​កើន​ឡើង​។ រូបថត៖ ស៊ីន​ហួ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
៣. ពិភពលោក​ទប់ស្កាត់​ជំងឺកូវិដ​ - ១៩ និង​ជំងឺអុត​ស្វា
នា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២២ អង្គការ​សុខាភិបាល​ពិភពលោក​ (WHO) បាន​ប្រកាស​អាសន្ន​ផ្នែក​ខាង​សុខាភិបាល​​លើពិភពលោក ​ចំពោះ​ជំងឺ​អុត​ស្វា​ នៅ​កម្រិត​ខ្ពស់​​បំផុត​របស់ WHO ដោយ​​កត់ស្គាល់មាន​​អ្នក​ជំងឺ​អុតស្វា​លើ​ពិភពលោក ​មាន​ចំនួន​១៨.០០០នាក់ នៅ​​ប្រទេស​ចំនួន​៧៨ ក្នុងនោះ​ភាគច្រើន​នៅ​ទ្វីប​អ៊ឺរ៉ុប​។ ក្នុង​រូបថត៖ អ្នក​ជំងឺអុត​ស្វា​បាន​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ Lima ប្រទេស Peru នា​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ២០២២។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
៤.​ បក្សកុម្មុយនិស្ត​ចិន​ រៀប​ចំជោគជ័យ​មហាសន្និបាត​លើកទី​២០
នា​ព្រឹក​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ២០២២ ពិធីបើក​មហាសន្និបាត​ទូទាំងប្រទេសលើកទី​២០ នៃបក្ស​កុម្មុយនិស្ត​ចិន​ (មហាសន្និបាត​លើកទី​២០) បាន​ប្រព្រឹតិ្តទៅ​យ៉ាង​មហោឡារិក​ នៅរដ្ឋធានី​ប៉េកាំង​។ អញ្ជើញ​ចូល​រួម​កិច្ចប្រជុំ​មាន​ ​អគ្គលេខាធិការ​នៃគណៈ​ប្រតិបត្តិការ​មជ្ឈិម​ បក្សកុម្មុយនិស្ត​​ និង​ជាប្រធាន​រដ្ឋចិន​ ​លោក ស៊ីជីន​ភីង​ លោក​នាយករដ្ឋមន្រ្តី​ចិន លោក​ Li Keqiang សមាជិកសភា​និង​ប្រធាន​គណៈ​អចិន្រ្តៃយ៍​មហាសន្និបាត​ប្រជាជន​ទូទាំង​ប្រទេស​ លោក Li Zhanshu ប្រធាន​សន្និសីទ​នយោបាយ​​សម្ពន្ធ​​ពាណិជ្ជកម្ម​ប្រជាជន​ទូទាំងប្រទេស​ លោក Wang Yang រួមនឹង​ថ្នាក់​ដឹក​​នាំ​ កំពុងកាន់​តំណែង​​និង​អតីតថ្នាក់ដឹកនាំ​បក្ស​ រដ្ឋ​​ចិន​។ រូបថត៖ ស៊ីន​ហួ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

៥. បម្រែបម្រួល​មិនឈបឈរ​នៅលើ​ឆាក​នយោបាយ​អង់គ្លេស​

លោក Sunak អាយុ​៤២ឆ្នាំ ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ទី​៣ របស់​ប្រទេស​អង់គ្លេស​ ក្នុ​ង​អំឡុង​​ពេល​​មិនពេញ​ពីរខែ​។ ក្នុង​តួនាទី​ថ្មី​ លោក Sunak ​មាន​​បន្ទុក​​នាំយក​​​ស្ថេរភាព​ជូន​​ទឹក​​​ដី​ បន្ទាប់ពី​​អស្ថេរភាព​​នយោបាយ ​និង​វិបត្តិ​សេដ្ឋកិច្ច​​ជាយូរ​។​ ក្នុងរូបថត៖ នាយក​រដ្ឋមន្រ្តីថ្មី​ លោក​ Sunak ​ថ្លែង​សុន្ទរកថា ​នៅ​សម័យ​ប្រជុំ​​រដ្ឋសភា​ នៅ​ទីក្រុង​ឡុងដ៍​​ នា​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ២០២២។ រូបថត៖ AFP /ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

៦. COP27យល់ព្រម​បង្កើត​មូលនិធី​សំណង​ខូច​ខាត​ដោយសារ​បម្រែបម្រួល​អាកាសធាតុ​

របាយ​ការណ៍​​អំពី​បរិស្ថាន ​របស់​អង្គការ​សហប្រជា​ជាតិ​ ប្រកាស​​ថ្ងៃទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ២០២២ ឱ្យ​ឃើញ​​ថា​​ស្ថានភាព​បំពុល​​បរិស្ថាន​ ធ្វើឱ្យ​​មនុស្ស​តិច​បំផុត​​ជាង​៩លាន​នាក់ ត្រូវ​បាត់បង់ជីវិត​ដោយ​​នៅ​វ័យ​ក្មេង​ ​លើ​សកលលោក​ ទន្ទឹមនោះ​​អំពាវ​នាវ​​ “ដំណើរ​​សកម្មភាព​ភ្លាម​” ហាម​​ជាតិ​ពុល​មួយ​ចំនួន​។ ក្នុងរូបថត៖ ជាតិ​ពុល​អណ្តែត​លើ​​ទន្លេ​ Yamuna នៅ​​ទីក្រុង​ New Delhi ប្រទេស​ឥណ្ឌា​ នា​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ២០២២។ រូបថត៖ AFP /ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

៧. ប្រជាជន​លើសកលលោក ​ឈានដល់គម្រប់ ​​​៨ ពាន់លាន​នាក់
ទារិកា​ Venice Mabansag​ ជាពលរដ្ឋ​ទី​៨ពាន់លាន​នាក់ របស់​ពិភពលោក​ ប្រសូត្រនៅ​ក្រុង​ Manila ប្រទេស​ហ្វីលីពីន​ ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ២០២២។ រូបថត៖ Manila Bulletin/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

៨. សោកនាដកម្ម​ជាន់គ្នា​នៅ​កូរេខាងត្បូង​ និង​ឥណ្ឌូនេស៊ី

កងកម្លាំង​សង្រ្គោះ​សាកសព​ជនរង​គ្រោះ ​នៅ​ករណី​ជញ្ជាន់​គ្នា​នៅ​ពិធីបុណ្យ​ Halloween នៅទីក្រុង​ Itaewon ប្រទេស​កូរេខាងត្បូង​ នាយប់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ២០២២។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

៩. NASAអនុវត្តជោគជ័យ​ សាកល្បង​ផ្លាស់ប្តូរ​​ផ្លូវគោល​ចរ​​ផ្កាយ​រណប
កែវ​យឺត​ James Webb (ខាង​ស្តាំ) និង Hubble (ខាង​ឆ្វេង​)  ដែល​ស្ថាប័ន​អាវកាស​អាមេរិក - NASA បាន​ផ្តល់​រូបភាព​ក្នុងពេលតែមួយ​ បន្ទាប់ពី​ប៉ះទង្គីក​រវាង​យាន​អាវកាស​ប្រតិបត្តិ​សាកល្បង​ បង្វែ​ទិស​ផ្កាយ​រណប (DART) ​ និង​ផ្កាយរណប​ (Didymos) ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ២០២២។ រូបថត៖ AFP /ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

១០. World Cup 2022 នៅប្រទេស​ Qatarជាមួយនឹង​ប្រការ​ពិសេស​ជាច្រើន​

ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០២២ ក្រុម​បាល់ទាត់​ Argentina​ ដណ្តើម​បាន​ជ័យ​ជំនះ​ជើង​ឯក​ ​ World Cup 2022 បន្ទាប់ពេល​រង់​ចាំ​អស់រយៈ​ពេល​​៣៦​ឆ្នាំ។ នេះ​ជា​លើកទី​៣ "La Albiceleste"ដណ្តើមបាន​ជើង​ឯក​ World Cup។ រូបថត៖ រូបថត៖ AFP /ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

កាសែតរូបភាពវៀតណាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលដើម្បីវាយតម្លៃលើស្ថានភាពបុណ្យតេត និងអនុវត្តន៍ភារកិច្ចក្រោយបុណ្យតេត

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលដើម្បីវាយតម្លៃលើស្ថានភាពបុណ្យតេត និងអនុវត្តន៍ភារកិច្ចក្រោយបុណ្យតេត

បុណ្យតេតឆ្នាំ ២០២៣ បានប្រព្រឹត្តទៅ សម្រេចបាននូវគោលដៅដែលបានកំណត់ដោយគណៈលេខា រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញ។

Top