ក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងមកនេះ
ការរៀបចំ បង្រួមតួរម៉ាស៊ីនដឹកនាំ និងកាត់បន្ថយក្របខ័ណ្ឌបុគ្គលិកនៅវៀតណាម ទទួលបានលទ្ធផលជាក់ស្តែងមួយចំនួន
ជាពិសេសចាប់តាំងពីឆ្នាំ ២០១៧ នៅពេលដែលមានសេចក្តីសម្រេចចិត្តលេខ ១៨
របស់គណៈកម្មាធិការមជ្ឈិមបក្សលើកទី ៦ នីតិកាលទី ១២ លើបញ្ហាមួយចំនួន
ស្តីពីការផ្លាស់ប្តូរថ្មីជាបន្ត និងការបង្រួមប្រព័ន្ធនយោបាយប្រកបដោយប្រសិទ្ធភាព។
ពេលវេលាសមស្រប
អញ្ជើញថ្លែងមតិក្នុងពិធីបិទសន្និបាតគណៈកម្មាធិការមជ្ឈិមបក្សនីតិកាល
ទី ១៣ (ថ្ងៃទី២៥ ខែវិច្ឆិកា) អគ្គលេខាបក្ស លោក តូ ឡឹមបានបញ្ជាក់ថា
គណៈកម្មាធិការមជ្ឈិមមានការឯកភាពខ្ពស់លើការយល់ដឹង
និងការប្តេជ្ញាចិត្តអនុវត្តន៍គោលនយោបាយបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ ឆ្នាំ ២០១៧
របស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២។ ជាមួយគ្នានោះ
ប្តេជ្ញាបញ្ចប់ការងារបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨
ហើយរាយការណ៍ជូនគណៈកម្មាធិការមជ្ឈិមអំពីផែនការត្រៀមរៀបចំ សុក្រិតអង្គការតួរក្បាល
និងប្រព័ន្ធនយោបាយក្នុងត្រីមាសទី១ ឆ្នាំ ២០២៥។
តាមគោលនយោបាយរបស់បក្ស
ក្នុងដំណើរការផ្លាស់ប្តូរពីការគ្រប់គ្រងរដ្ឋទៅជាអភិបាលកិច្ចជាតិ
រដ្ឋាភិបាលដើរតួនាទីសំខាន់និងស្នូល បន្ទាប់ មកគឺរណសិរ្សមាតុភូមិវៀតណាម
អង្គការសំខាន់ៗ ដទៃទៀតដូចជា អង្គការនយោបាយសង្គម អង្គការសង្គមវិជ្ជាជីវៈ
សង្គមនិងអង្គភាពអាជីវកម្ម។ ដើម្បីជំរុញការប្រមូលផ្តុំធនធានសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
ការបង្រួមអង្គការតួរម៉ាស៊ីននៃប្រព័ន្ធនយោបាយទាំងមូលគឺចាំបាច់និងសមស្របតាមពេលវេលា។
ការបង្រួមអង្គការតួរម៉ាស៊ីនរដ្ឋប្រប្រព្រឹត្តទៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤
ជាមួយនឹងការអនុវត្តយ៉ាងខ្លាំងក្លានូវបច្ចេកវិទ្យាព័ត៌មាននិងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល
បញ្ញាសិប្បនិម្មិត...។ នេះជាលក្ខខណ្ឌអំណោយផលដើម្បីធ្វើទំនើបកម្ម
និងលើកកំពស់វិជ្ជាជីវៈនៃរបបសេវាសាធារណៈ
លើកកំពស់ប្រសិទ្ធភាពរបស់ស្ថាប័ននិងអង្គការក្នុងការបម្រើប្រជាជន
និងអភិវឌ្ឍន៍ប្រទេសជាតិ។
បដិវត្តន៍ក្នុងការបង្រួមតួរម៉ាស៊ីនរដ្ឋត្រូវអនុវត្តនៅឆ្នាំក្រោយ
គឺឆ្នាំ ២០២៥ ដែលមហាសសន្និបាតបក្សគ្រប់ជាន់ថ្នាក់នឹងត្រូវបានប្រារព្ធឡើង។
ប្រសិនបើបដិវត្តន៍នេះត្រូវបានអនុវត្តយ៉ាងរហ័ស បង្រួម វិទ្យាសាស្រ្ត
និងមានប្រសិទ្ធភាព នោះហើយនឹងបម្រើបានល្អដល់មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់
នាពេលខាងមុខ។ ការជ្រើសរើសកម្មាភិបាលត្រឹមត្រូវដើម្បីចូលរួមក្នុងរចនាសម្ព័ន្ធគណៈកម្មាធិការបក្សនឹងធានាបាននូវស្ថិរភាព
និងនិរន្តរភាពក្នុងរយៈពេលយូរយ៉ាងហោចណាស់មួយអាណត្តិដែរ។
បដិវត្តន៍អំពីការបង្រួមអង្គការតួម៉ាស៊ីនរដ្ឋ
ការបង្រួមអង្គការតួម៉ាស៊ីន
មិនមែនគ្រាន់តែជាការបូកសរុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តធ្វើឱ្យការរៀបចំប្រព័ន្ធនយោបាយទាំងមូលស្របតាមសេចក្តីសម្រេចចិត្តលេខ
១៨។ ក្នុងប្រសាសន៍របស់ខ្លួន អគ្គលេខាបក្ស លោក តូ
ឡឹមបានស្នើឲ្យត្រូវតែមានការស្រុះចិត្តគំនិតអំពីសតិអារម្មណ៍
មានការប្តេជ្ញាចិត្តនយោបាយខ្ពស់ និងមានសកម្មភាពខ្លាំងក្លា; ត្រូវមាន សាមគ្គីភាព មានទឹកចិត្តក្លាហាន លះបង់ដើម្បីប្រយោជន៍រួមរបស់ប្រទេសជាតិនិងប្រជាជាជាតិ។
ការបង្រួមតួរម៉ាស៊ីនមិនគ្រាន់តែ
ជាការកាត់បន្ថយបរិមាណបុគ្គលិកប៉ុណ្ណោះទេ
ប៉ុន្តែជាការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងទូលំទូលាយ
ការបំភ្លឺច្បាស់មុខងារនិងភារកិច្ច លុបបំបាត់ការត្រួតស៊ីគ្នា
និងភាពមិនគ្រប់គ្រាន់ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។
ប្រការនេះជួយកាត់បន្ថយបន្ទុកថវិកា
បង្កើតការសម្របសម្រួលកាន់តែរលូនរវាងភ្នាក់ងារនិងកែលម្អគុណភាពនៃសេវាកម្មដល់ប្រជាជននិងអង្គភាពអាជីវកម្ម។
នេះជាកត្តាសំខាន់ដើម្បីបំពេញតាមការរំពឹងទុករបស់សង្គមក្នុងបរិបទនៃការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរបស់វៀតណាម
និងសម្ពាធប្រកួតប្រជែងដែលកំពុងកើនឡើង។
ការបង្រួមអង្គការតួរម៉ាស៊ីនមិនត្រូវពន្យារពេលទេ
ប៉ុន្តែត្រូវធានាឱ្យបានហ្មត់ចត់ និងការប្រុងប្រយ័ត្ន។
ត្រូវតែមានទិដ្ឋភាពបែបវិទ្យាសាស្ត្រ ទូលំទូលាយ និងតម្រូវការក្នុងបរិបទបច្ចុប្បន្ន
ដើម្បីរៀបចំរចនាសម្ព័ន្ធអង្គការសមស្រប។ លោក Tran Anh Tuan ប្រធានសមាគមវិទ្យាសាស្ត្ររដ្ឋបាលវៀតណាមបានវាយតម្លៃថា៖
“គណៈកម្មាធិការមជ្ឈិមបានបង្កើតគណៈកម្មាធិការដឹកនាំ
ដើម្បីបូកសរុបនិងវាយតម្លៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨; រដ្ឋាភិបាលនិងរដ្ឋសភាក៏បានបង្កើតគណៈកម្មាធិ ការដឹកនាំផងដែរ។
ទាំងនេះគឺជាការសក្ខីកម្មយ៉ាងច្បាស់បំផុតនៃការយល់ដឹង អំពីសតិអារម្មណ៍និងការណែនាំ
ដែលធានានូវសកម្មភាពដ៏ខ្លាំងក្លា ដោយមិនអូសបន្លាយពេលវេលា
ដើម្បីបម្រើតម្រូវការអភិវឌ្ឍន៍របស់ប្រទេសក្នុងសម័យកាលបច្ចុប្បន្ន”។
បដិវត្តន៍បង្រួមអង្គការតួម៉ាស៊ីនដើរតួរនាទីយ៉ាងសំខាន់
បង្កើតមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី
ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ធំជាងរបស់វៀតណាម។ ការរៀបចំអង្គការតួរក្បាលលើកនេះ
គឺជាការយល់ដឹងពេញលេញ និងបរានុម័តតាមការកំណត់នៃច្បាប់អភិវឌ្ឍន៍ទូទៅរបស់សង្គម
ហើយនឹងបើកចេញទំព័រថ្មីសម្រាប់អភិបាលកិច្ចប្រទេសជាតិ៕






