• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពូនជ្រុំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយប្រជាជននៃបណ្ដាប្រទេស

សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមនឹងសម្រេចរួចរាល់ផែនការ និងភារកិច្ចដែលបានដាក់ចេញក្នុងឆ្នាំនេះ រួមចំណែកពូនជ្រុំទំនាក់ទំនងមិត្តភាព ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយប្រជាជននៃប្រទេសនានាផងដែរ។
ជំនួបសំណេះសំណាលមិត្តភាពអំណរសាទរនិទាឃរដូវ ឆ្នាំ ២០២៤។ រូបថត៖ An Dang/baoquocte.vn

នាយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានរៀបចំជំនួបសំណេះសំណាលមិត្តភាពអំណរសាទរនិទាឃរដូវ ឆ្នាំ ២០២៤។ អញ្ជើញថ្លែងនៅទីនេះ ប្រធានបណ្ដាសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានឲ្យដឹងថា បណ្ដាសម្ព័ន្ធអង្គការមិត្តភាពនឹងបន្តជំរុញ ពង្រឹងប្រព័ន្ធអង្គការពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន ផ្លាស់ប្ដូរថ្មីរបៀបរៀបចំ និងខ្លឹមសារសកម្មភាពការទូតរវាងប្រជាជន ជាមួយប្រជាជន ថែរក្សា ពង្រឹង និងពង្រីកបណ្ដាញដៃគូ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលបរទេស ជំរុញ និងពង្រីកការអនុវត្តន៍បច្ចេកវិទ្យាទំនើប និន្នាការប្រព័ន្ធ

ផ្សព្វផ្សាយថ្មី ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃព័ត៌មាន និងការឃោសនាបរទេស។ លោក Phan Anh Son ជឿជាក់ថា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមនឹងសម្រេចរួចរាល់ផែនការ និងភារកិច្ចដែលបានដាក់ចេញក្នុងឆ្នាំនេះ រួមចំណែកពូនជ្រុំទំនាក់ទំនងមិត្តភាព ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយប្រជាជននៃប្រទេសនានាផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍

ដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍

កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានចូលរួមកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងលើកទី៣។

Top