• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិភពលោកវាយតម្លៃខ្ពស់ចំពោះការងារបង្ការនិងទប់ស្កាត់ជំងឺ Covid-19 របស់វៀតណាម


 វៀតណាមកំពុងគ្រប់គ្រងជំងឺ Covid-19 យ៉ាងល្អ (រូបថត៖ TTXVN) 
 

ជំងឺ Covid-19 កំពុងរីករាលដាលនៅទូទាំងពិភពលោក។ ដោយចាប់ប្រភពនៅ ប្រទេស​ចិន​កាល​ពីខែធ្នូ ឆ្នាំទៅ​មិញ​ ជំងឺនេះបានរីករាលដាលទៅកាន់ ប្រទេសនិងតំបន់ដែនដីចំនួន៧៧។ ជាប្រទេសដែល​មានគ្រោះ​អាសន្ន​ឆ្លង ជំងឺដ៏ខ្ពស់ដោយសារលក្ខណៈភូមិសាស្ត្រ ប៉ុន្តែវៀតណាមបានប្រយុទ្ធ ប្រឆាំងយ៉ាង​ប្ដូរផ្ដាច់​នឹង​ជំងឺ​នេះ​ចាប់​ពីគ្រាដំ​បូង ហើយត្រូវបានសហគមន៍ អន្តរជា​តិវាយតម្លៃខ្ពស់ផងដែរ។
 
បន្ទាប់ពីដឹងព័ត៌មាន​ស្ដីពីការផ្ទុះឡើងជំងឺ Covid-19 នៅទីក្រុងវូហាន ប្រទេសចិន វៀតណាមបានចាត់​វិធាន​ការ​ កសាងសេណារីយ៉ូយ៉ាងប្រញាប់ ប្រញាល់សំដៅបង្ការនិងទប់ស្កាត់ជំងឺនេះ ដោយមានការប្ដេជ្ញាចិត្តខ្ពស់ និង​ ការអនុវត្តបណ្ដាដំណោះស្រាយដោយព្រមៗគ្នានិងប្រកបដោយតម្លាភាព ផងដែរ។
 
ប្រព័ន្ធ​នយោបាយទាំងមូលខិតខំប្រឹងប្រែងបង្ការនិងទប់ស្កាត់ Covid-19
 
​វៀត​ណាមជានិច្ចកាលជ្រួតជ្រាបថា ការងារបង្ការនិងទប់ស្កាត់ជំងឺ Covid-19 ជា​ការ​ងារ​មាន​លក្ខណៈ​សកល​លោក​ ដោយសារធ្វើបានល្អនៅវៀត ណាមក៏ជាការរួមចំណែកចំពោះសកលលោកដែរ។ ហេតុដូច្នេះ តាំងពី វេលា​ដំបូង​ វៀតណាមបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការ សុខភាពពិភពលោក (WHO) និង​មជ្ឈមណ្ឌល​គ្រប់គ្រងនិងបង្ការជំងឺរាត ត្បាតអាមេរិក (US CDC)។ ក្នុងអំឡុងពេល២ខែកន្លងទៅ វៀតណាមបាន​ អនុវត្តវិធានការជាច្រើនយ៉ាងប្ដូរផ្ដាច់ ដូចជារកឃើញយ៉ាងឆាប់ៗករណី សង្ស័យឆ្លង Covid-19 នៅហ្នឹង​ច្រកទ្វារព្រំដែនដើម្បីដាក់នៅដាច់ដោយ ឡែក សំណូមពរ​ឲ្យអ្នក​មក​ពីតំបន់​មាន​ជំងឺ​ត្រូវ​រាយ​ការណ៍​សុខភាព​ ឬ បញ្ឈប់ជាបណ្ដោះអាសន្ននូវគោលនយោបាយលើកលែងទិដ្ឋាការចំពោះ ពលរដ្ឋកូរ៉េខាងត្បូង ជាដើម​។ គួរបញ្ជាក់ថា វៀតណាមបានអនុវត្តវិធានការ ទាំងនោះនៅ​កម្រិត​ខ្ពស់​ជាង​បើធៀប​នឹង​អនុសាសន៍​របស់​ WHO។      
 
កត់​សម្គាល់រាល់កិច្ចខិតខំប្រឹងប្រែងនិងវិធានការរបស់វៀតណាម WHO បានអះអាងថា វៀ​ត​ណាម​បាន​ទប់​ទល់​យ៉ាង​ឆាប់រហ័សនិងប្ដូរផ្ដាច់ ក្នុងការងារបង្ការនិងទប់ស្កាត់ជំងឺ Covid-19 ចែករំលែក​ព័ត៌មាន​ប្រកប​ដោយ​ តម្លាភាព ជាពិសេសគឺការងារ ធ្វើចត្តាឡីស័ក ព្យាបាល និងសហការយ៉ាងល្អជាមួយប្រទេសផ្សេងៗ។ លោក ​Kidong Park ប្រធានក្រុមបេសកកម្ម WHO ប្រចាំវៀតណាមបានសង្កត់ធ្ងន់ថា៖
 
 “យើង​ខ្ញុំលើកទឹកចិត្តវៀតណាមបន្តអនុវត្តការងារបង្ការទប់ស្កាត់ Covid-19 យ៉ាងខ្លាំងក្លាថែមទៀត។ យើងខ្ញុំ​ក៏ជឿ​ជាក់​ទៅលើរាល់វិធានការ ដែលវៀតណាមបានអនុវត្ត ព្រមទាំងនឹងបន្តរួមដំណើរ ជួយឧបត្ថម្ភវៀត ណាមផង​ដែរ។ ទន្ទឹមនឹងនោះ យើងខ្ញុំកំពុងផ្ដល់អនុសាសន៍ជូនវៀតណាម និងប្រទេសដទៃទៀតថា ក្នុងពេល​ខិតខំ​ប្រឹង​ប្រែងទប់ស្កាត់ការរីករាលដាល ជំងឺនោះ គឺយើងក៏ត្រូវតែត្រៀម​រៀបចំ​យ៉ាង​ហ្មត់​ចត់ឲ្យ​ករណី​មាន​ការ​រីករាល​ ដាលយ៉ាងទូលំទូលាយក្នុងសហគមន៍ ដើម្បីផ្ទេរពីដំណាក់កាលបង្ការ ទប់ស្កាត់ទៅជា​ដំណាក់កាល​បន្ធូរបន្ថយ​ផលប៉ះពាល់បង្កឡើងដោយជំងឺ”។
 
ដោយមានស្មារតី​ត្រៀមខ្លួនជាស្រេចចំពោះករណីអាក្រក់បំផុតដើម្បី ករណីនោះមិនកើតមានឡើង វៀតណាម​បាន​កៀង​គរប្រព័ន្ធនយោបាយ ទាំងមូលចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ។ លទ្ធផលគឺ នាបច្ចុប្បន្ន វៀតណាម បាន​ព្យាបាល​ជាសះស្បើយឲ្យករណីឆ្លង Covid-19 នៅមូលដ្ឋានសុខា ភិបាលថ្នាក់ស្រុក។ អនុរដ្ឋមន្រ្តីក្រសួង​សុខាភិបាល​វៀត​ណាមលោក Nguyen Thanh Long បានអះអាងថា​៖
 
“រូបមន្តព្យាបាលរបស់វៀតណាមត្រូវបានធ្វើបច្ចុប្បន្នភាព បំពេញ បន្ថែមជាបន្តបន្ទាប់ អាស្រ័យ​ទៅលើ​បទពិសោធន៍​ពិតៗក្នុងដំណើរការព្យា បាលនិងបទពិសោធន៍របស់ពិភពលោក។ ចំណុចថ្មីក្នុងការព្យាបាល​នោះគឺ​ អ​នុញ្ញាតឲ្យសាកពិសោធន៍ប្រភេទឱសថថ្មីៗដើម្បីមាន​វិធាន​ការព្យាបាលថ្មី។ វៀតណាមក៏បាន​និងកំពុង​បញ្ជាដឹកនាំ​ឲ្យអង្គភាពនានាស្រាវជ្រាវអ​ភិវឌ្ឍ ផលិតផលជីវសាស្ត្រ​ដើម្បី​បម្រើឲ្យ​ការធ្វើ​រោគ​វិនិច្ឆ័យ​ផង​ដែរ​”។
 
រួមដៃជា​មួយពិភពលោក
 
គិតរហូតមកដល់ពេលបច្ចុប្បន្ន​ វៀតណាមត្រឹមតែមានករណីឆ្លង Covid-19 ចំនួន១៦នាក់ ដែលត្រូវបាន​ព្យាបាល​ជាសះស្បើយ​១០០%។ លទ្ធផលនេះបានសរឲ្យឃើញកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមហើយ រួមចំណែកទៅក្នុងការ​ងារប្រយុទ្ធប្រឆាំងនឹងជំងឺរបស់ពិភពលោកផងដែរ។ អាស្រ័យដោយមានស្មារតី “ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​ដូចនឹងប្រយុទ្ធប្រឆាំងនឹង ខ្មាំងសត្រូវ” របស់ប្រព័ន្ធនយោបាយទាំងមូល ក្រោម​ការ​ដឹក​នាំ​របស់​បក្ស ការប្រតិបត្តិរបស់រដ្ឋ ការងារបង្ការនិងទប់ស្កាត់ជំងឺ Covid-19 នៅវៀតណាម សម្រេច​បាន​នូវ​លទ្ធផល​បឋមគួរឲ្យកោតសរសើរ។ ហេតុដូច្នេះ ក្នុងជំនួបធ្វើ ការជាមួយរដ្ឋាភិបាលវៀតណាមនាពេលថ្មីៗនេះ តំណាង ​US CDC បាន សម្ដែងនូវគោលបំណងថា វៀតណាមនឹងបន្តចែករំលែកព័ត៌មាន បទ ពិសោធន៍​ក្នុង​ការ​ងារ​បង្ការទប់ស្កាត់ Covid-19 ជាមួយសហគ​មន៍អន្តរ​ជាតិ។
 
នាបច្ចុប្បន្ន ស្ថានភាពនៃជំងឺ Covid-19​ កំពុងមានការវិវត្តន៍គួរឲ្យព្រួយ បារម្ភដោយសារបានរីករាល​ដាល​ទៅកាន់​ប្រទេស​និងតំបន់ដែនដីចំនួន៧៧។ ដោយមានស្មារតីត្រៀមខ្លួន​ជាស្រេចលះ​បង់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ ដើម្បីការពារសុខភាពរបស់ប្រជាជននិងភ្ញៀវទេសចរ វៀតណាមនឹងបន្ត អនុវត្តយ៉ាង​ប្ដូរផ្ដាច់​នូវ​ភារ​កិច្ច​បង្ការ​ ទប់ស្កាត់ជំងឺដែលត្រូវបានដាក់ចេញ តាមនោះរួមដៃជាមួយ​សហគមន៍​អន្តរជាតិ​រុញថយ​ក្រោយ​ជំងឺ​នេះជា​ពុំខា​ន៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top