• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍ផលិតផលនាំចេញ OCOP

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅកេរ្តិ៍ដំណែលព្រះ បរមរាជវាំង Thang Long ទីក្រុងហាណូយ នឹងរៀបចំពិព័រណ៍ផលិតផលនាំចេញ OCOP (Vietnam Ocopex ២០២៥)។
ទិដ្ឋភាពនៅសន្និសីទសារព័ត៌មានអំពីពិព័រណ៍ផលិតផលនាំចេញ OCOP។ (រូបថត៖ VOV5)

ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៣ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មការរៀបចំបានឲ្យដឹងថា ការតាំងពិព័រណ៍ផលិតផល OCOP (កម្មវិធីជាតិ ឃុំមួយផលិតផលមួយ) មានស្តង់ទំនិញចំនួន ៣០០ ស្តង់របស់អង្គភាពជិត ២០០ ដែលតាំងបង្ហាញផលិតផលជាប់វិញ្ញាបនបត្រ OCOP រាប់ពាន់មុខ មកពីខេត្ត-ក្រុង ចំនួន ៣៤ លើទូទាំងប្រទេស។ ព្រឹត្តិការណ៍នេះក៏បានទាក់ទាញការចូលរួមពីស្តង់ អន្តរជាតិនៃប្រទេសមួយចំនួនដូចជា ប៉េរូ ឡាវ កម្ពុជាជាដើម។ គិតត្រឹមខែកក្កដាឆ្នាំ ២០២៥ លើទូទាំងប្រទេសមានផលិតផល OCOP ចំនួនជាង ១៧ ពាន់មុខដែលជាប់ លំដាប់ផ្កាយ ៣ ឡើងទៅ ក្នុងនោះផលិតផល ១២៦ មុខ ត្រូវបានទទួលស្គាល់ ជាផលិតផល OCOP ផ្កាយ ៥ ថ្នាក់ជាតិ។ ក្នុងក្របខណ្ឌនៃពិព័រណ៍នេះ ក៏មាន ព្រឹត្តិការណ៍នានាដូចជា៖ សិក្ខាសាលា៖ “ការធ្វើបរិវត្តកម្មឌីជីថលក្នុងការអភិវឌ្ឍផលិត ផលនាំចេញ OCOP"; វេទិកា៖ និន្នាការប្រើប្រាស់សកល និងឱកាសសម្រាប់ការ នាំចេញ OCOP; ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសវៀតណាម និងអ្នកនាំចូល អន្តរជាតិ; កម្មវិធី Megalivestream “កសិផលកំពូល - កសិផលទៅកាន់ទីក្រុង"; ការកែច្នៃមុខម្ហូបពីផលិតផល OCOP។ ល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍ឧស្សាហកម្មនុយក្លេអ៊ែរឱ្យក្លាយជាវិស័យមុខព្រួញក្នុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ

អភិវឌ្ឍន៍ឧស្សាហកម្មនុយក្លេអ៊ែរឱ្យក្លាយជាវិស័យមុខព្រួញក្នុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្ត Lam Dong ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានអញ្ជើញជួបធ្វើការជាមួយវិទ្យាស្ថានស្រាវជ្រាវនុយក្លេអ៊ែរ Da Lat។

Top