• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍ប្រធានបទ “Con Dao-ត្រាវិញ តភ្ជាប់វប្បធម៌ និងទេសចរណ៍”

ការតាំងពិព័រណ៍បានប្រមូលផ្តុំរូបភាពជាង ៣០០ ដែលមានខ្លឹមសារចំនួន ៣៖ ពន្ធនាគារ Con Dao - ប្រវត្តិសាស្ត្រ ១១៣ ឆ្នាំ (១៨៦២ - ១៩៧៥); កេរដំណែល Con Dao ក្នុងដួងចិត្តប្រជាជនវៀតណាម និងអន្តរជាតិ; Con Dao - រមណីដ្ឋាន និងសមិទ្ធិផលអភិវឌ្ឍន៍។
គណៈប្រតិភូកាត់ខ្សែបូបើកការតាំងពិព័រណ៌ Con Dao-Tra Vinh តភ្ជាប់វប្បធម៌ និងទេសចរណ៍នៅ Tra Vinh (រូបថត៖ VOV)

នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញ (Tra Vinh) មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានសហការជាមួយមជ្ឈមណ្ឌលអភិរក្សកេរដំណែលជាតិ Con Dao ខេត្ត Ba Ria - Vung Tau ដើម្បីបើកការតាំងពិពណ៌ពិសេស “Con Dao - Tra Vinh តភ្ជាប់វប្បធម៌ និងទេសចរណ៍។ ការតាំងពិព័រណ៍បានប្រមូលផ្តុំរូបភាពជាង ៣០០ ដែលមានខ្លឹមសារចំនួន ៣៖ ពន្ធនាគារ Con Dao - ប្រវត្តិសាស្ត្រ ១១៣ ឆ្នាំ (១៨៦២ - ១៩៧៥); កេរដំណែល Con Dao ក្នុងដួងចិត្តប្រជាជនវៀតណាម និងអន្តរជាតិ; Con Dao - រមណីដ្ឋាន និងសមិទ្ធិផលអភិវឌ្ឍន៍។ ទាំងនេះគឺជាឯកសារដ៏មានតម្លៃ ក្នុងគោលបំណងឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រនៃការតស៊ូរបស់ពន្ធនាគារដ៏ធំ និងចំណាស់ជាងគេបំផុតក្នុងប្រព័ន្ធពន្ធនាគារក្រោមរបបអាណានិគមចាស់ និងថ្មីសម្រាប់យុទ្ធជនបដិវត្តន៍ និងជនរួមជាតិដែលស្នេហាជាតិវៀតណាម រួមជាមួយនឹងការកសាង និងអភិវឌ្ឍន៍ របស់ Con Dao

ពិព័រណ៌ក៏ណែនាំដល់អ្នកទស្សនានូវរូបភាពជិត ១២០ លើប្រធានបទដូចតទៅ៖ វប្បធម៌ត្រាវិញ - ទេសចរណ៍ក្នុងសមាហរណកម្ម និងអភិវឌ្ឍន៍; គ្រោងនៃវប្បធម៌វៀតណាម (១៩៤៣ - ២០២៣) និងរូបភាពសិល្បៈដោយប្រធានបទ វប្បធម៌ - ទេសចរណ៍ Tra Vinh គោលដៅមិត្តភាព។ ពិព័រណ៍នេះបើកបម្រើអ្នកចូលទស្សនាចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ចុងខែឧសភា ឆ្នាំ២០២៣៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top