• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិនិត្យកម្មវិធីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu

នាព្រឹកថ្ងៃទី ៥ ឧសភា នៅពហុកីឡដ្ឋានខេត្ត Dien Bien គណៈកម្មាធិការមជ្ឈិមប្រារព្ធពិធីបុណ្យរំលឹកខួបអនុស្សាវរីយ៍ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ របស់ប្រទេសក្នុងរយៈពេល ៣ ឆ្នាំ (២០២៣-២០២៥) បានពិនិត្យកម្មវិធីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។
ទិដ្ឋភាពពិនិត្យការហាត់សមនៅពហុកីឡាដ្ឋាន Dien Bien (រូបថត៖ VOV)

លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាមជ្ឈិម អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដើម្បីរំលឹកដល់ថ្ងៃបុណ្យសំខាន់ៗ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ប្រទេសជាតិ លោក Nguyen Trong Nghia; ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម និងថ្នាក់ដឹកនាំខេត្ត Dien Bien បានចូលរួមពិធីពិនិត្យហាត់សមនេះ។

កម្មវិធីហាត់សមរួមមានខ្លឹមសារផ្លូវការដូចជា៖ ពិធីគោរពទង់ជាតិ; ការសម្តែងស្គរពិធីបុណ្យ; ការសម្តែងសិល្បៈ; ប្រកាសសេចក្តីសម្រេចចិត្តទទួលបានមេដាយ និងការលើកសរសើរ; ក្បួនព្យុហយាត្រាយោធា ក្បួនដង្ហែ...។ ចំណុចលេចធ្លោនៃកម្មវិធីគឺ ក្បួនព្យុហយាត្រា យោធា   ដោយមានការចូលរួមពីមនុស្សជាង ១២.០០០នាក់។

ថ្លែងមតិនៅសម័យប្រជុំដកពិសោធន៍ក្រោយការហាត់សម លោក Nguyen Trong Nghia បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការហាត់សម; ដោយក្រើនរំលឹកថា អង្គភាពត្រូវបន្តពង្រឹងការងារធានាសន្តិសុខ សណ្តាប់ធ្នាប់ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋ និងមិត្តភ័ក្តិអន្តរជាតិ ឱ្យមានការពេញចិត្តនៅពេលចូលរួមពិធីអបអរសាទរ។ លើសពីនេះ អង្គភាពត្រូវរៀបចំឱ្យបានត្រឹមត្រូវនូវការងារទទួលស្វាគមន៍ប្រតិភូ ក៏ដូចជាសកម្មភាពនានាក្នុងពិធីអបអរសាទរ...។

សូមជម្រាបថា ពិធីអបអរសាទរខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាពិសេស ប្រកបដោយអត្ថន័យ សណ្ដាប់ធ្នាប់ និងតម្លៃខ្ពស់ ក្នុងគោលបំណងដាស់តឿន និងលើកតម្កើងប្រពៃណីស្នេហាជាតិ វីរភាពបដិវត្តន៍ និងឆន្ទៈដ៏មោះមុតក្នុងការប្រយុទ្ធ និងប្តេជ្ញាឈ្នះក្នុងបុព្វហេតុកសាង និងការពារយ៉ាងរឹងមាំ មាតុភូមិសង្គមនិយមវៀតណាម។ ព្រឹត្តិការណ៍នេះក៏ជាការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនវៀតណាមគ្រប់ជំនាន់ ដែលបានលះបង់ឈាម ស្រស់ សាច់ស្រស់ និងបានរួមចំណែកជាច្រើនក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ។ ខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ត្រូវបានប្រារព្ធឡើងតាមលំដាប់ថ្នាក់ជាតិ ដោយមានសកម្មភាពសំខាន់ៗជាច្រើន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

ប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី លោក ហ្សូសេ អានតូនីញ៉ូ កាស (José Antonio Kast) និងលោកជំទាវ ម៉ារីយ៉ា ប៊ីយ៉ា អារ្រីយ៉ាសូឡា ដេ កាស (María Pia Adriasola de Kast) បានអញ្ជើញដល់ហាណូយ ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងលោកជំទាវ។

Top