• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធី​បើកមហោស្រព​សមុទ្រ - Hoi An អារម្មណ៍នារដូវក្តៅ

នាយប់ថ្ងៃទី ១៨ ខែមិថុនា នៅឆ្នេរសមុទ្រ An Bang សង្កាត់ Cam An ទីក្រុង Hoi An (Quang Nam) បានប្រព្រឹត្តិទៅពិធីបើកមហោស្រពសមុទ្រឆ្នាំ ២០២២ ក្រោមប្រធានបទ - Hoi An អារម្មណ៍នារដូវក្តៅ ហើយបានបំផុសកម្មវិធី Hoi An - ទេសចរណ៍បៃតងផងដែរ។
  អារម្មណ៍នារដូវក្តៅ។ រូបថត៖ VOV  
 

Hoi An អារម្មណ៍នារដូវក្តៅ គឺជាប្រធានបទពិសេសបំផុតមួយក្នុងកម្មវិធីឆ្នាំទេសចរណ៍ជាតិ - Quang Nam ២០២២ ជាមួយសកម្មភាព ព្រឹត្តិការណ៍លេចធ្លោ និងគួរឲ្យទាក់ទាញជាច្រើន។ ជាការចាប់ផ្តើមរដូវទេសចរណ៍ឆ្នេរសមុទ្រឆ្នាំនេះ គឺមហោស្រពតន្ត្រី និងអាហារនៅឆ្នេរសមុទ្រ An Bang។ កម្មវិធីនេះមានស្តង់បង្ហាញម្ហូបអាហារ អាស៊ី-អឺរ៉ុបចំនួន ២៥ រួមជាមួយនឹងសកម្មភាពដូចជា៖ ទិវាបុណ្យបង្ហោះខ្លែង; Carnival ; មហោស្រពច្រៀង Ho Khoan ការសម្តែងប្រជាប្រិយ Ba Trao ; សកម្មភាពក្រោមប្រធានបទ "Cu Lao Cham - កោះបៃតងនៃរឿងព្រេងនិទាន"; ពិព័រណ៍រូបថត "ប្រជាជន Hoi An ជាមួយកោះសមុទ្រនៃមាតុភូមិ" ផ្សារណាត់ Tan Thanh សកម្មភាពឆ្លងបទពិសោធន៍ Yoga និងសកម្មភាពកីឡាសមុទ្រជាច្រើន។

ក្នុងពិធីបើក ទីក្រុង Hoi An បានចលនាប្រជាជន និងភ្ញៀវទេសចរ ឆ្លើយតបនឹងសារទេសចរណ៍បៃតងនៅទូទាំងតំបន់ ស្របតាមប្រធានបទនៃឆ្នាំទេសចរណ៍ជាតិ “Quang Nam - គោលដៅទេសចរណ៍បៃតង” ដើម្បីរួមគ្នា ឆ្ពោះទៅរកស្និទ្ធស្នាលជាមួយបរិស្ថាន ការពារបរិស្ថាន និងការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន

នារសៀលថ្ងៃទី ៣១ មីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក Liu Ninh លេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

Top