• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធី​បុណ្យ​ទេសចរណ៍ឆ្នេរ​សមុទ្រ​ Sam Son ​ឆ្នាំ​២០២២

នាយប់ថ្ងៃទី ២៣ ខែមេសា នៅទីលានទីក្រុង Sam Son ខេត្ត Thanh Hoa ពិធីបុណ្យទេសចរណ៍ឆ្នេរសមុទ្រ Sam Son ឆ្នាំ ២០២២ បានបើកជាផ្លូវការ។ ដោយប្រធានបទ “Sam Son ហោះហើយខ្ពស់ និងទៅដល់ទីឆ្ងាយ” ពិធីបុណ្យឆ្នាំនេះបានគូសសញ្ញាខួបលើក ១១៥ ឆ្នាំនៃវិស័យទេសចរណ៍ទីក្រុង Sam Son និងខួបលើក ៥ឆ្នាំនៃការបង្កើតទីក្រុង។

ដោយប្រធានបទ “Sam Son ហោះហើយខ្ពស់ និងទៅដល់ទីឆ្ងាយ” ពិធីបុណ្យឆ្នាំនេះបានគូសសញ្ញាខួបលើក ១១៥ ឆ្នាំនៃវិស័យទេសចរណ៍ទីក្រុង Sam Son និងខួបលើក ៥ឆ្នាំនៃការបង្កើតទីក្រុង។

ពិធីបុណ្យឆ្នាំនេះគួរឱ្យចាប់អារម្មណ៍តាំងពីឆាកសម្តែងពិសេសនៃរាត្រីបើក។ ឆាកសម្តែងត្រូវបានរៀបចំឡើងដោយផ្អែកលើអក្សរចំនួន ៦ ដែលបង្កើតជាឈ្មោះ "S.A.M S.O.N" ជាមួយនឹងរូបភាពនៃស្គរសំរិទ្ធ Dong Son និងលំនាំបែប Au Lac បុរាណ។ កាលប្បវត្តិនៃទឹកដី Thanh Hoa និង Sam Son រួមបញ្ចូលបច្ចុប្បន្នកាលនិងនាគតនៃទឹកដីប្រវត្តិសាស្រ្ត ១១៥ឆ្នាំ នឹងត្រូវបានបង្ហាញឡើងវិញដោយតូរ្យតន្រ្តី។ លោក Bui Quoc Dat អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Sam Son បានឲ្យដឹងថា៖ “យើងខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍រដូវកាលទេសចរណ៍ថ្មីឆ្នាំ២០២២។ ដើម្បីស្វាគមន៍រដូវកាលទេសចរណ៍ដ៏អធឹកអធម ទីក្រុងបានរៀបចំលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីបើកដំណើរការឡើងវិញ។ កម្មវិធីបើកពិធីបុណ្យ Sam Son ឆ្នាំ ២០២២ នឹងត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិវៀតណាម និងមានការបាញ់កាំជ្រួចកម្រិតទាបផងដែរ។”

បន្ទាប់ពីរាត្រីបើកពិធីបុណ្យទេសចរណ៍ឆ្នេរសមុទ្រ Sam Son ក្នុងឱកាសទិវា ៣០ខែមេសានិងថ្ងៃទី១ខែឧសភា រំពឹងថានឹងមានកម្មវិធីសម្តែងសិល្បៈ វប្បធម៌ និងដំណើរកម្សាន្តដ៏ទាក់ទាញ ដែលអូសបន្លាយរយៈពេល ៤ ខែទៀតផង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top