• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីអុជធូបបើករដូវផ្ការីកនៅបរមរាជវាំងថាំងឡុង - ហាណូយ

នាព្រឹកថ្ងៃទី៣០ ខែមករា នៅបរមរាជវាំងថាំងឡុង-ហាណូយ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌថាំងឡុង-ហាណូយ សហការជាមួយសមាគមបេតិកភណ្ឌវប្បធម៌ថាំងឡុង- ហាណូយ ដើម្បីរៀបចំពិធីអុជធូប បើករដូវផ្ការីក រំលឹកគុណដូនតា អ្នកមានទេពកោសល្យ ដែលបានរួមចំណែកជួយប្រទេសជាតិ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ការិយាល័យរដ្ឋសភា ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង-គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ អុជធូបគោរពវិញ្ញាណក្ខន្ធបុព្វការីជន (រូបថត៖ Vu Hai/tienphong.vn)

ពិធីថ្វាយព្រះភ្លើងត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកជាមួយនឹងពិធីប្រពៃណី ដូចជា ពិធីដង្ហែ  អុជធូប ការបូជា និងសកម្មភាពប្រជាប្រិយជាច្រើន។ កម្មវិធីបានបើក   ដោយការសម្តែងរបាំនាគរបស់សិប្បករនៅភូមិ Trieu Khuc (ស្រុក Thanh Tri ជាយទីក្រុងហាណូយ)   ដោយមានបំណងប្រាថ្នាចង់បានរដូវអំណោយផល   ប្រជាជនសុខសាន្តត្រាននិងប្រទេសជាតិសម្បូររុងរឿង។

កម្មវិធីអុជធូបបើករដូវផ្ការីកត្រូវបានរៀបចំយ៉ាងឱឡារិក រួមជាមួយនឹងពិធីប្រពៃណីជាច្រើន (រូបថត៖ Vu Hai/tienphong.vn)

ពិធីអុជធូបបើករដូវផ្ការីក គឺជាពិធីប្រចាំឆ្នាំដែលមានអត្ថន័យនៃការក្រឡេកមើលឡើងវិញប្រភពដើម ជីដូនជីតា ឧទ្ទិសកុសលដល់បុព្វការីជន ស្តេចដ៏មានប្រាជ្ញាឈ្លាសវៃដែលមានគុណូបការៈសម្រាប់ប្រទេសជាតិ ហើយទន្ទឹមនឹងនោះ ក៏លើកតម្កើងដល់តម្លៃប្រពៃណីរបស់ថាំងឡុង-ហាណូយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top