• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីអបអរសាទរខួបលើកទី ៤៥ នៃទិវាបុណ្យឯករាជ្យជាតិឡាវនៅទីក្រុងហូជីមិញ

នាថ្ងៃទី ២៧ ខែវិច្ឆិកា សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ បានរៀបចំពិធីជួបសំណេះសំណាលក្នុងឱកាសអបអរសាទរខួបលើកទី ៤៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ទិដ្ឋភាពនៃពិធីជួបសំណេះសំណាល


លោក Huynh Cach Mang ប្រធានសមាគមមិត្តភាពវៀតណាម - ឡាវនៃទីក្រុងហូជីមិញបានអបអរសាទរចំពោះសមិទ្ធិដែលបក្ស រដ្ឋាភិបាល និងប្រជាជនឡាវសម្រេចបានក្រោយរយៈពេល ៤៥ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា៖ វៀតណាមនិងឡាវជាប្រទេសជាភាតរភាពភូមិផងរបងជាមួយគ្នានិងប្រកៀកស្មាជួយគ្នាឆ្លងកាត់ដំណើរបដិវត្តន៍។ ទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម - ឡាវជាប្រភពកម្លាំងពលំជានិច្ច ដើម្បីជួយប្រទេសទាំងពីរប្រយុទ្ធនិងឈ្នះលើមាគ៌ារំដោះជាតិ ការពារបូរណភាពទឹកដី និងកសាងប្រទេសប្រកបដោយវិបុលភាព។

នៅក្នុងពិធីនេះ លោក Vanxay Xaysena អគ្គកុងស៊ុលរងរបស់ឡាវប្រចាំទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏ធំធេង និងជំនួយដ៏មានតម្លៃ និងទាន់ពេលវេលាពីបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក។ លោកបានបញ្ជាក់ថា ប្រជាជនឡាវប្តេជ្ញាពួតដៃជាមួយវៀតណាមខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីការពារ ថែរក្សា និងជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ ឲ្យកាន់តែនិរន្តរភាពនិងមានប្រសិទ្ធភាពថែមទៀត៕

តាមកាសែតកងទ័ពប្រជាជនអនឡាយ

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top