• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីលើកសរសើរអ្នកសារព័ត៌មានឆ្នើម


 ទិដ្ឋភាពនៃពិធីលើកសរសើរអ្នកសារព័ត៌មានឆ្នើម
 

សន្និ​សីទ “ជួបប្រាស្រ័យនិងលើកតំកើងអ្នកសារព័ត៌មានឆ្នើម” ត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ១៣ ខែ​មិថុនា​ នៅទីក្រុងហាណូយ ដើម្បីអបអរខួបលើកទី ៩៥ នៃទិវាសារព័ត៌មានបដិវត្តវៀតណាម (២១ មិថុនា ១៩២៥​ - ២១ មិថុនា ២០២០)។
 
គណៈកម្មាធិការ​រៀប​ចំ បានជ្រើស រើសអ្នកសារព័ត៌មានឆ្នើម ចំនួន ១៨៧ នាក់ដើម្បីលើកសរសើរនៅក្នុងសន្និ សីទនេះ។ អ្នក​សារព័ត៌មានទាំងនេះ គឺជាអ្នកសារព័ត៌មានដែលមានសមិទ្ធិផលលេចធ្លោ មានការចូល​រួមចំណែក​ដ៏ល្អប្រសើរ​ដល់​សារព័ត៌មាន ដែលត្រូវបាន​ទីភ្នាក់​ងារសារព័ត៌មាន និងសហការី​ជឿជាក់​និងកោត​សរសើរ​ផង​ដែរ។ ក្រៅពីនោះ អង្គសន្និសីទក៏បានផ្តល់កិត្តិយសដល់អ្នកសារព័ត៌មានគំរូជើងចាស់ចំនួន ៧ រូបទៀត​ផង។
 
ថ្លែងមតិ​នៅក្នុងសន្និសីទ សមាជិកប្រចាំការនៃលេខាធិការដ្ឋាន លោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា អស់រយៈ​ពេល​ជិតមួយសតវត្សរ៍កន្លងមក ក្រោមការដឹកនាំរបស់បក្ស សារព័ត៌មានបដិវត្តវៀត​ណាម​មាន​ការរីក​ចម្រើន ដោយឥតឈប់ឈរ។ សមាជិកប្រចាំការនៃលេខាធិ​ការដ្ឋា​ន លោក Tran Quoc Vuong បាន​ចង្អុល​បង្ហាញ​ថា ស្ថា​ប័នគ្រប់គ្រងនិងស្ថាប័នប​ណ្តុះបណ្តាលសារព័ត៌មា​ន គួរតែ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀតលើ​ការ បណ្តុះបណ្តាលនិងលើកកម្ពស់ឬទ្ធានុភាព នយោបាយនិងវិជ្ជាជីវៈសម្រាប់​អ្នកកាសែត​ទាំងអស់​ផង​ដែរ​។
 
ក្នុងឱកាស​នេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានផ្ញើសារដល់តំណាងដែលចូលរួមសន្និសីទនេះ ដោយកោត​សរសើរ​ដល់អ្នក​សារព័ត៌​មាន​ឆ្នើមនិយាយ​ដោយឡែក និងកម្មាភិបាល​និងសមាជិក​ទាំងអស់ នៃសមាគម​អ្នកសារព័ត៌​មានវៀត​ណាម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top