• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីលើកសរសើរតំណាងជាង ២០០រូប ជាគំរូឆ្នើមនៃ “ចលនាមហាជនយ៉ាងប៉ិនប្រសប” ទូទាំងប្រទេស


សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម
លោក Tran Quoc Vuong អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ TTXVN)

 

ចូលរួមក្នុងពិធីនេះមានវត្តមាន សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាមលោក Tran Quoc Vuong; អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong; ប្រ ធាន គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong និងប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai។

អបអរសាទរខួបលើកទី ៩០ នៃទិវាប្រពៃណីនៃការងារចលនាមហាជនរបស់បក្ស (១៥ តុលា ១៩៣០ - ១៤ តុលា ២០២០) នាព្រឹកថ្ងៃទី ១១ ខែតុលានៅទីក្រុងហាណូយ គណៈកម្មាធិការចលនាមហាជនមជ្ឈឹម បានរៀបចំពិធីជួបសំណេះសំណាលនិងលើសរសើរតំណាងជាង ២០០ រូប ដែលជាគំរូឆ្នើមក្នុងការងារ “ចលនាមហាជនយ៉ាងប៉ិនប្រសប”  ទូទាំប្រទេស។ ចូលរួមក្នុងពិធីនេះមានវត្តមាន សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាមលោក Tran Quoc Vuong; អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong; ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong និងប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai។

នៅក្នុងពិធីនេះ សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សលោក Tran Quoc Vuong បានអញ្ជើញប្រគល់ប័ណ្ណសរសើរពីគណៈកម្មាធិការចលនាមហាជនមជ្ឈឹម ជូនចំពោះសមូហភាពនិងបុគ្គលដែលមានស្នាដៃលេចធ្លោក្នុងចលនាប្រឡងប្រណាំង “ចលនាមហាជនយ៉ាងប៉ុនប្រសប” ដំណាក់កាល ២០១៦-២០២០។

ក្នុងពិធីនេះ លោក Tran Quoc Vuong បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការលើកកម្ពស់តួនាទី ការយល់ដឹងនិងទំនួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល ក្នុងការងារចលនាមហាជន ដោយស្មារតី “ជឿជាក់លើប្រជាជន គោរពប្រជាជន ជិតស្និទ្ធជាមួយប្រជាជន យល់ដឹងពីប្រជាជន សិក្សារៀនសូត្រពីប្រជាជននិង ពឹងផ្អែកលើប្រជាជន និងមានការទទួលខុសត្រូវចំពោះប្រជាជន។ ទន្ទឹមជាមួយគ្នានោះ សកម្មភាពចលនាមហានជនត្រូវមានភាពច្នៃប្រឌិតដោយឥតឈប់ឈរ ឆ្ពោះទៅរកទិសដៅជាក់ស្តែង រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងស្មារតីរបស់ប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top