• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី និងលើកតម្កើងបុគ្គលដែលមានគុណូបការៈចំពោះបដិវត្តន៍ ឆ្នាំ ២០២២

នាព្រឹកថ្ងៃទី ២៤ កក្កដា នៅវិមានវប្បធម៌មិត្តភាពហាណូយបានប្រារព្ធពិធីរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី និងលើកតម្កើងបុគ្គលដែលមានគុណូបការៈចំពោះបដិវត្តន៍ជាតិឆ្នាំ ២០២២។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Phan Van Giang ជូនអំណោយដល់ប្រជាជនដែលមានគុណូបការៈនិងយុទ្ធជនពិការរងជំងឺ (រូបថត៖ Thong Nhat/TTXVN)  

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីផងដែរ។ អញ្ជើញចូលរួមក៏មានវត្តមានអតីតប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan; អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man; ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុងលោក Phan Dinh Trac; លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិ; លេខាគណៈកម្មាធិការបក្សហាណូយ លោក Dinh Tien Dung រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិមមួយចំនួន និងប្រតិភូចំនួន ៤៥០ នាក់ តំណាងឱ្យប្រជាជនជិត ១០ លាននាក់ដែលមានគុណូបការៈនិងសាច់ញាត្តិជនមានគុណូបការៈទូទាំងប្រទេស។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ  លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះគំរូជាច្រើនក្នុងគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងគ្រួសារគោលនយោបាយដែលបានពុះពារក្នុងស្ថានភាពលំបាក បង្កើតមុខរបរល្អ ថែទាំឪពុកម្តាយចាស់ជរា ចិញ្ចឹមកូន និងចៅៗធំដឹងក្តី។ ទន្ទឹមនឹងនោះ ចូលរួមយ៉ាងសកម្មក្នុងការកសាងប្រព័ន្ធនយោបាយនៅមូលដ្ឋាន យុទ្ធនាការស្នេហាជាតិ និងចលនានៅតាមមូលដ្ឋាន ការជួយទំនុកបម្រុងគ្នានាគ្រាលំបាក ផ្សព្វផ្សាយសេចក្ដីស្រឡាញ់ និងក្ដីមេត្តាក្នុងសង្គម។ អនុវត្តន៍តាមមរតក៌សាសសន៍របស់ប្រធានហូជីមិញ គោលការណ៍ណែនាំជាច្រើនរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីការអាទិភាពចំពោះអ្នកដែលមានគុណូបការៈត្រូវបានផ្សព្វផ្សាយ អនុវត្តន៍ស្របគ្នា គ្រប់ជ្រុងជ្រោយ និងពិពិធកម្ម រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនមានគុណូបការៈ សាច់ញាត្តិរបស់ជនមានគុណូបការៈចំពោះបដិវត្តន៍ជាបណ្តើរៗ។

ដើម្បីអនុវត្តន៍ការងារតបស្នងសងគុណប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ លោកប្រធានរដ្ឋបានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមូលដ្ឋានបន្តផ្សព្វផ្សាយគោលនយោបាយរបស់បក្ស និងរដ្ឋ ចំពោះយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី។ ទន្ទឹមនឹងនោះ អនុវត្តន៍បានល្អនូវគោលនយោបាយអនុគ្រោះចំពោះប្រជាជនដែលមានគុណូបការៈ កសាងសង្គមមួយដែលសម្បូរដោយទឹកចិត្តមេត្តាធម៌និងមនុស្សធម៌ ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល រួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើ បក្ស និងរដ្ឋ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top