• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបលើកទី៦០ឆ្នាំទិវាបង្កើតគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានរៀបចំពិធីរំលឹកខួបលើកទី ៦០ ឆ្នាំទិវាបង្កើតហើយទទួលមេដាយឯករាជ្យថ្នាក់ទី១លើកទី ២ សំដៅបូកសរុបនិងកត់សម្គាល់រាល់ស្នាដៃលេចធ្លោក្នុងការងារចំពោះជនវៀតណាមនៅឯបរទេស ក៏ដូចជាអះអាងនូវគោលនយោបាយ​និងការយកចិត្តទុកដាក់ដ៏ធំធេងរបស់បក្សនិងរដ្ឋវៀតណាមចំពោះជនវៀតណាមនៅឯបរទេសផងដែរ។


អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានប្រគល់មេដាយឯករាជ្យថ្នាក់ទី១លើកទី២ជូនគណៈ កម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស

អញ្ជើញថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានលើកច្បាស់ថា គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសជាស្ថាប័នមួយក្នុងចំណោមស្ថាប័នដែល​ឈាន​មុខគេក្នុងការងារចលនាអោយអាណិកជនឆ្ពោះទៅស្រុកកំណើត រួមវិភាគទានទៅក្នុងបុព្វហេតុតស៊ូរំ​ដោះ​ប្រជាជាតិកាលពីមុននេះក៏ដូចជាបុព្វហេតុកសាងនិងការពារមាតុប្រទេសនាសព្វថ្ងៃផងដែរ។ មានសកម្មភាពរក្សាអត្តសញ្ញាណនិងប្រពៃណីជាតិជាច្រើនដែលត្រូវបានរៀបចំឡើងហើយស្គាល់ដល់ដោយអាណិកជន​វៀតណាមនៅឯបរទេសយ៉ាងច្រើនកុះករ ដូចជាកម្មវិធីបង្រៀនភាសាវៀតណាម កម្មវិធីនិទាឃរដូវនៅស្រុកកំណើត ដំណើរទស្សនកិច្ចនៅកោះ Truong Sa និងជំរុំវិស្សមកាលសម្រាប់យុវជនវៀតណាមនៅឯបរទេស ជាដើម។

លោកឧបនាយករដ្ឋមន្រ្តីបានលើកសំណើរថា៖“កៀរគរយ៉ាងខ្លាំងក្លាថែមទៀតប្រភពធនធានដ៏ធំធេងរបស់អាណិកជនដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ ជាពិសេសគឺក្នុងសកម្មភាពផ្ទេរប្រគល់បច្ចេកវិទ្យា វិនិយោគ ពាណិជ្ជកម្ម។ ទន្ទឹមជាមួយគ្នានោះពង្រឹងសកម្មភាពរបស់បណ្ដាសមាគមន៍ សមូហភាពជូនដំណឹងនិងឃោសនាអោយបានទាន់ពេលវេលាអំពីស្ថានភាពក្នុងប្រទេស គោលមាគ៌ារបស់បក្សនិងរដ្ឋ សំដៅតស៊ូប្រឆាំងនឹងល្បិច​កលមួលបង្កាច់របស់អានុភាពអមិត្តនានា។ ក្រៅពីនោះ ផ្លាស់ប្ដូរថ្មីការងារបង្រៀននិងរៀនសូត្រភាសា​វៀតណាម​សម្រាប់អាណិកជនទៀតផង”។

ក្នុងឱកាសនេះដែរ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បាន​ប្រគល់មេដាយឯករាជ្យថ្នាក់ទី១លើកទី២ជូនគណៈ កម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo SL Oban Jr.

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo SL Oban Jr.

នាព្រឹកថ្ងៃទី ២០ ខែសីហា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន ដឹកនាំដោយទីប្រឹក្សា លោក Eduardo SL Oban Jr. ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top