• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រារព្ធខួបលើក ៦០ ឆ្នាំ ដែលលោកប្រធានហូជីមិញអញ្ជើញទស្សនាភាគពាយ័ព្យ


 ការសម្តែងសិល្បៈក្នុងពិធី 
 

 មុននេះ ៦០ ឆ្នាំ ពោលគឺនាថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៩  នាឱកាសខួបអនុស្សាវរីយ៍ទី ៥ នៃជ័យជន្នះ Dien Bien Phu និងលើកទី៤នៃការបង្កើតតំបន់ស្វយ័ត Thai -  Meo លោកប្រធាន​ហូជីមិញ​និង​ក្រុម​ការ​ងារ​មជ្ឈិម​បាន​ទៅ​ទស្សនា ​និងជួបសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជននិងជ​នរួមជាតិបណ្តាជនជា​តិ​នៅ ភាគ​ពាយ័ព្យ​ នៃស្រុក Thuan Chau រដ្ឋធានីស្វយ័ត Thai -  Meo កាលនោះ ផងដែរ។
 
នាយប់​ថ្ងៃទី៧ ខែឧសភានៅទីក្រុង Son La ខេត្ត Son La បានប្រព្រឹត្តទៅពិធីរំលឹក ខួបលើកទី ៦០ នៃទិវា​លោក​ប្រធាន​ហូជីមិញនិងក្រុមការងារជ្ឈិមបានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជននិង​ជន​រួមជាតិនៃបណ្តាជនជាតិនៅភាគពាយព្យនៅខេត្ត Son La ព្រមទាំងប្រារព្ធ​ពិធី​សម្ពោធ​រូប​ចម្លាក់​លោក​ប្រធានហូជីមិញជាមួយជនរួមជាតិនៃបណ្តាជនជា​តិភាគ​ពាយព្យ។
 
រយៈពេល ៦០ ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែរូបភាពដ៏សាមញ្ញនិង​ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ របស់លោកប្រធានហូជីមិញក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនៅតំបន់​ស្វយ័ត Thai – Meo ក្នុងឆ្នាំ ១៩៥៩នោះ ​នៅតែដិតជាប់ក្នុងអារម្មណ៍របស់កម្មាភិបាលនិងប្រជាជនបណ្តាជនជាតិនៅខេត្ត Son La និយាយដោយ​ឡែក​ និងតំបន់ពាយព្យនិយាយរួម។  អនុវត្តន៍តាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ កម្មាភិបាល បក្ខជ​ន និងប្រជាជនបណ្តាជនជាតិនៅខេត្ត Son La និងភូមិភាគពាយ័ព្យ បាននាំគ្នា ពង្រីកសាមគ្គីភាព ស្មារតី​ពឹង​ផ្អែកលើខ្លួនឯង ស្វ័យភាព  និង រីកលូតលាស់ក្នុងគ្រប់ទិដ្ឋភាពទាំងអស់។
 
ក្នុងឱកាស​នេះដែរ ស្រុក Thuan Chau បានរៀបចំពិធី ដាក់ផ្លាកសញ្ញា​នូវមណ្ឌល​អនុស្សាវរីយ៍​ប្រធាន​ហូជីមិញ​ដែល​ស្ថិត​នៅក្នុងមណ្ឌលកេរដំណែល​ប្រវត្តិសាស្ត្រ អនុស្សា វរីយ៍ Ky dai Thuan Chau ដែលជាកន្លែង លោកប្រធានហូជីមិញ​បាន​ជួបសំណេះ សំណាលជាមួយកម្មា​ភិបាល យុទ្ធជននិង​ជនរួម​ជាតិ​បណ្តា​ជន​ជាតិ​ភាគ​ពាយព្យ​នៃខេ​ត្ត​ Son La។ ទីតាំងនេះបាន​ក្លាយទៅ​ជាបេតិកភណ្ឌ​ប្រវត្តិសាស្ត្រនិង​ត្រូវបានរៀបចំ​ចំណាត់​ថ្នាក់​បេតិកភណ្ឌ​ជាតិ​កាលពីឆ្នាំ​១៩៩៥៕

 

តាម​ VOV 5 - វិទ្យុសំឡេង​វៀតណាម​

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top