• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រគល់-ទទួលអំណោយជាសម្ភារៈបរិក្ខារវេជ្ជសាស្ត្ររបស់វៀតណាមជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា

ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh បានសម្ដែងក្ដីសង្ឃឹមថា អំណោយជាសម្ភារៈបរិក្ខារវេជ្ជសាស្ត្រលើកនេះ អាចចូលរួមចំណែកយ៉ាងជាក់ស្ដែងក្នុងការខិតខំប្រឹងប្រែងឆ្លើយតបនឹងជម្ងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេងថ្លែងអំណរគុណជូនរដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលតែងតែឧបត្ថម្ភនិងជួយគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩។ (រូបថត៖ VOV)



នាព្រឹកថ្ងៃទី២៦ ខែឧសភា នៅទីស្នាក់ការក្រសួងសុខាភិបាលកម្ពុជា បាន ប្រព្រឹត្តទៅពិធីប្រគល់-ទទួលអំណោយជាសម្ភារៈបរិក្ខារវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលនិង ប្រជាជនវៀតណាមជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីបង្ការទប់ស្កាត់ជម្ងឺរាត ត្បាតកូវីដ ១៩។ សម្ភារៈបរិក្ខារវេជ្ជសាស្ត្ររួមមាន ម៉ាស៊ីនជំនួយដង្ហើមចំនួន ៨០០ គ្រឿង ម៉ាស់ពេទ្យចំនួន២លានម៉ាស់ និងម៉ាស់ប្រភេទ N95 ចំនួន៣សែនម៉ាស់។

ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh បានសម្ដែងក្ដីសង្ឃឹមថា អំណោយជាសម្ភារៈបរិក្ខារវេជ្ជសាស្ត្រលើកនេះ អាចចូលរួម ចំណែកយ៉ាងជាក់ស្ដែងក្នុងការខិតខំប្រឹងប្រែងឆ្លើយតបនឹងជម្ងឺកូវីដ ១៩ របស់រាជរដ្ឋា ភិបាលនិងប្រជាជនកម្ពុជា។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា រាជរដ្ឋាភិបាលនិង ប្រជាជនកម្ពុជានឹងជំនះលើជម្ងឺកូវីដ ១៩ នាំឲ្យសេដ្ឋកិច្ចមានស្ថិរភាពនិងស្ដារឡើងវិញ យ៉ាងឆាប់ៗ ហើយបន្តអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

រីឯភាគីកម្ពុជាវិញ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បាន ថ្លែងអំណរគុណជូន វៀតណាម ដែលបានជួយឧបត្ថម្ភជាសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ សម្រាប់កម្ពុជា ព្រមទាំងអះអាងថា នេះជាអំណោយដ៏ថ្លៃថ្លានិងចាំបាច់ចំពោះកម្ពុជា ក្នុងដំណាក់កាលបច្ចុប្បន្ន។ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានវាយតម្លៃខ្ពស់ចំពោះ ការចែករំលែកការជួយគាំទ្រដ៏ធំធេងទាំងខាងសម្ភារៈនិងស្មារតីរបស់រដ្ឋាភិបាលនិង ប្រជាជនវៀតណាមចំពោះកម្ពុជានាពេលកន្លងមកផងដែរ។

គួរបញ្ជាក់បន្ថែមថា កញ្ចប់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រលើកនេះគឺជាជំនួយជាផ្លូវ ការលើកទី៣របស់រដ្ឋាភិបាលវៀតណាមជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជម្ងឺ រាតត្បាតកូវីដ ១៩៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល AI បានប្រព្រឹត្តិទៅនៅថ្ងៃទី ១១ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ដឹកនាំដោយប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដោយមានការចូលរួមពីអនុប្រធានាធិបតីអាមេរិក លោក JD Vance ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing មន្ត្រីមកពីបណ្តាប្រទេសក្នុងវិស័យ AI ក៏ដូចជាថ្នាក់ដឹកនាំប្រទេសនិងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។

Top