• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រគល់មេដាយឥស្សរិយយសរបស់បក្សនិងរដ្ឋប្រទេសឡាវជូនដល់​សមូហភាពនិង​បុគ្គលរបស់រដ្ឋសភា​វៀតណាម​


 ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ quochoi.vn)
 

នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភាវៀតណាមបានប្រព្រឹត្តទៅពិធីប្រគល់-ទទួល​មេដាយ​និង​ឥស្សរិយ​យស​របស់បក្សនិងរដ្ឋនៃប្រទេសឡាវជូនដល់ សមូហភាពនិងបុគ្គលរបស់រដ្ឋសភាវៀតណាម។
 
អញ្ជើញថ្លែង​មតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ពិធីប្រគល់​មេដាយនិង​ឥស្សរិយយស​ថ្ងៃនេះ គឺ​ជាសកម្មភាព​ដែលមាន​អត្ថន័យ​សំខាន់ៗ​នៅថ្ងៃដំបូង​នៃ​និទាឃ​រ​ដូវ​​ឆ្នាំ​ថ្មី ​បន្ទាប់ពីសម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិកា​រអន្ត​ររដ្ឋាភិបាលវៀតណាម - ឡាវ ទើប​តែបាន​ប្រព្រឹត្ត​ទៅដោយ​ទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ​ ហើយបើកឱកាសថ្មីជាមួយទំនាក់ទំនងមិត្តភាពដ៏មហិមា ចំ​ណង​សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សនិងរដ្ឋទាំងពីរ វៀតណាម - ឡាវ និង ឡាវ - វៀតណាមឲ្យកាន់តែស្អិតរមួតថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ប្រធានរដ្ឋសភា​វៀត​ណាម​លោក​ស្រី ​Nguyen Thi Kim Ngan បានអះអាងថា៖
 
«រង្វាន់​ដ៏ថ្លៃថ្នូដែលបក្សនិងរដ្ឋនៃប្រទេសទាំងពីរដែលបានប្រគល់ជូនពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពោល​គឺមិ​នត្រឹមតែជាការទទួលស្គាល់របស់បក្សនិងប្រជាជននៃប្រទេសទាំងពីរ ចំពោះការ​រួម​វិភាគ​ទាន​យ៉ាង​ធំធេង​របស់សមូហភាពនិងបុគ្គលប៉ុណ្ណោះទេ ថែមទាំងបង្ហាញ់​ឲ្យឃើញ​យ៉ាងរស់​រវើក​និង​ជ្រាល​ជ្រៅថែម​ទៀតនូវ​ទំនាក់​ទំនងមិត្តភាពដ៏មហិមា ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ​រវាងបក្ស​និង​រដ្ឋទាំង​ពីរ ក៏ដូចជារវាងប្រជាជនវៀតណាម- ឡាវ និងឡាវ - វៀតណាមផងដែរ»។
 
ទន្ទឹមនឹង​នេះដែរ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ក៏បានវាយ​តម្លៃខ្ពស់​ចំពោះកា​រជួយ​ឧបត្ថម្ភ​ដ៏ថ្លៃថ្នូរ​ ទាន់ពេលវេលានិងមានប្រសិទ្ធិភាពរបស់រដ្ឋសភា ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ក្រុងនានារបស់​វៀតណាម​ជូនដល់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តនិងក្រុងរបស់ឡាវនាពេលកន្លងមក។ លោកស្រី Pany Yathotou បានជឿជាក់ថា សមិទ្ធិផលក្នុង​កិច្ចសហប្រតិបត្តិការ​រវាងរដ្ឋសភា​នៃប្រទេសទាំងពីរនឹង ជាមូលដ្ឋានគ្រឹះ​ដ៏រឹងមាំក្នុងការបន្តអភិវឌ្ឍនិងពង្រឹងកិច្ចសហប្រតិប​ត្តិការនៃរដ្ឋសភាទាំងពីរ ដើម្បី​ភាព​សម្បូររុងរឿង និងសុភមង្គលរបស់ប្រជាជននៃប្រទេសរៀងៗខ្លួនផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

តួរលេខដែលបានប្រកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ពីអគ្គនាយកដ្ឋានស្ថិតិបានឲ្យ ដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីរបស់វៀតណាមបាន កើនឡើង ៥,៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top