• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រគល់ពានរង្វាន់ផ្កាយមាសវៀតណាមឆ្នាំ ២០២៤

លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍បានក្រើនរំលឹក បណ្ដាសហគ្រាសនិងសហគ្រិនបន្តក្ដាប់យកស្ថានភាពពិភព ពីនោះសម្របខ្លួនយ៉ាងសកម្ម ជំរុញនិន្នាការថ្មី បច្ចេកវិទ្យាថ្មី ដើម្បីនាំមកនូវតម្លៃប្រកបដោយនិរន្តរភាព។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh ថ្លែងនៅពិធីប្រគល់ពានរង្វាន់ផ្កាយមាសវៀតណាមឆ្នាំ ២០២៤។ (រូបថត៖ VOV)

កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនវៀតណាមមជ្ឈិមសមាគមសហគ្រិនវ័យក្មេងវៀតណាម បានប្រារព្ធពិធីប្រគល់ពានរង្វាន់ផ្កាយមាសវៀតណាមឆ្នាំ ២០២៤។ ម៉ាកយីហោចំនួន ២០០ ត្រូវបានប្រគល់ជូនពានរង្វាន់ផ្កាយមាសវៀតណាមឆ្នាំ ២០២៤ ជាពិសេស TOP ១០ សុទ្ធតែជាម៉ាកយីហោដ៏ខ្លាំង ខ្នាតធំ និងល្បីឈ្មោះនៅលើទីផ្សារ។

ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា៖បក្ស និងរដ្ឋជានិច្ចកាលគោរពនិងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គភាពអាជីវកម្ម ដោយចាត់ទុកនេះជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍ និងកំណើនរបស់ប្រទេសជាតិ។ ក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ គឺគ្មាននរណាក្រៅពីសហគ្រិន និងសហគ្រាសទេ ដែលជាអ្នកធ្វើឲ្យប្រទេសជាតិរីកចម្រើន រឹងមាំ ប្រជាជនសម្បូរធូធរនិងសុភមង្គល

លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍បានក្រើនរំលឹក បណ្ដាសហគ្រាសនិងសហគ្រិនបន្តក្ដាប់យកស្ថានភាពពិភព ពីនោះសម្របខ្លួនយ៉ាងសកម្ម ជំរុញនិន្នាការថ្មី បច្ចេកវិទ្យាថ្មី ដើម្បីនាំមកនូវតម្លៃប្រកបដោយនិរន្តរភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

មតិសាធារណៈលើសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

មតិសាធារណៈលើសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

នាថ្ងៃទី ៤ ឧសភា អគ្គលេខាបក្ស លោក តូ ឡឹម បានចុះហត្ថលេខានិងចេញផ្សាយសេចក្តីសម្រេចចិត្តមជ្ឈិម លេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដោយសង្កត់ធ្ងន់ថា “សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករ ដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ”។ អ្នកជំនាញសេដ្ឋកិច្ច និងធុរកិច្ចជាច្រើនចាត់ទុកថា នេះជាឯកសារមានលក្ខណៈទម្លុះទម្លាយ ដែលអាចចាត់ទុកថាជា “សេចក្តីប្រកាសអំពីកំណែទម្រង់” ថ្មីសម្រាប់សេដ្ឋ កិច្ចឯកជន ដោយសារតែមានចំណុចសំខាន់ៗជាច្រើន ដែលមិនធ្លាប់មានពីមុនមក។

Top