លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍បានក្រើនរំលឹក បណ្ដាសហគ្រាសនិងសហគ្រិនបន្តក្ដាប់យកស្ថានភាពពិភព ពីនោះសម្របខ្លួនយ៉ាងសកម្ម ជំរុញនិន្នាការថ្មី បច្ចេកវិទ្យាថ្មី ដើម្បីនាំមកនូវតម្លៃប្រកបដោយនិរន្តរភាព។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh ថ្លែងនៅពិធីប្រគល់ពានរង្វាន់ផ្កាយមាសវៀតណាមឆ្នាំ ២០២៤។ (រូបថត៖ VOV)
កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនវៀតណាមមជ្ឈិមសមាគមសហគ្រិនវ័យក្មេងវៀតណាម បានប្រារព្ធពិធីប្រគល់ពានរង្វាន់ផ្កាយមាសវៀតណាមឆ្នាំ ២០២៤។ ម៉ាកយីហោចំនួន ២០០ ត្រូវបានប្រគល់ជូនពានរង្វាន់ផ្កាយមាសវៀតណាមឆ្នាំ ២០២៤ ជាពិសេស TOP ១០ សុទ្ធតែជាម៉ាកយីហោដ៏ខ្លាំង ខ្នាតធំ និងល្បីឈ្មោះនៅលើទីផ្សារ។
ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា៖“បក្ស និងរដ្ឋជានិច្ចកាលគោរពនិងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គភាពអាជីវកម្ម ដោយចាត់ទុកនេះជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍ និងកំណើនរបស់ប្រទេសជាតិ។ ក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ គឺគ្មាននរណាក្រៅពីសហគ្រិន និងសហគ្រាសទេ ដែលជាអ្នកធ្វើឲ្យប្រទេសជាតិរីកចម្រើន រឹងមាំ ប្រជាជនសម្បូរធូធរនិងសុភមង្គល”។
លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍បានក្រើនរំលឹក បណ្ដាសហគ្រាសនិងសហគ្រិនបន្តក្ដាប់យកស្ថានភាពពិភព ពីនោះសម្របខ្លួនយ៉ាងសកម្ម ជំរុញនិន្នាការថ្មី បច្ចេកវិទ្យាថ្មី ដើម្បីនាំមកនូវតម្លៃប្រកបដោយនិរន្តរភាព៕