• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកសប្តាហ៍មាសទេសចរណ៍ Lam Dong លើកទី៣២០២៤

សប្តាហ៍មាសទេសចរណ៍ Lam Dong មានគោលបំណងជំរុញតម្រូវការទេសចរណ៍ ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅទទួលបានភ្ញៀវទេសចរចំនួន ៩,៧ លាននាក់ក្នុងឆ្នាំនេះផងដែរ។
ពិធីបើកសប្តាហ៍មាសទេសចរណ៍ Lam Dong លើកទី៣២០២៤ (រូបថត៖ Quang Sang/VOV)

សប្តាហ៍មាសទេសចរណ៍ Lam Dong លើកទី ៣ ឆ្នាំ ២០២៤ បានបើកកាលពីយប់ ថ្ងៃទី ៣១ ឧសភា នៅទីក្រុង Da Lat ។

ដោយមានប្រធានបទ "Lam Dong - គោលដៅណាត់ជួបនៃផ្កា និងតន្ត្រី" ក្រៅពីកម្មវិធី សំដែងវប្បធម៌នាពេលរាត្រី លំហឧទ្ទេសនាមតន្ត្រី និងវប្បធម៌ជនជាតិ អាហារដ្ឋានដែលមានមុខម្ហូបចំនួន ៤៩ មុខធ្វើពីផ្កា តែរួមជាមួយនឹងការទស្សនាសារមន្ទីរ ដំណើរទេសចរណ៍ ផលិតផលទេសចរណ៍ថ្មីៗនាពេលយប់ និងព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ជាច្រើនបានប្រព្រឹត្តទៅនៅតាមស្រុក ក្រុងក្នុងខេត្ត នាំមកជូនភ្ញៀវទេសចរនូវបទពិសោធន៍ថ្មីថ្មោង និងគួរឲ្យទាក់ទាញ។

លោក Vo Ngoc Hiep អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានអះអាងថា សប្តាហ៍មាសទេសចរណ៍ Lam Dong មានគោលបំណងជំរុញតម្រូវការទេសចរណ៍ ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅទទួលបានភ្ញៀវទេសចរចំនួន ៩,៧ លាននាក់ក្នុងឆ្នាំនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក ឲ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព ជាក់ស្តែង និងមានប្រសិទ្ធភាព

ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក ឲ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព ជាក់ស្តែង និងមានប្រសិទ្ធភាព

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ក្នុងជំនួបកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ជាមួយលោកស្រី Jennifer Wicks ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ដែលមកជួបសម្តែងការគួរសម ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មនៅវៀតណាម។

Top