• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកមហាសន្និបាតលើកទី២០ នៃបក្សកុម្មុយនិស្តចិន

មហាសន្និបាតលើកទី ២០ គឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់សម្រាប់ប្រទេសចិន នៅក្នុងពេលវេលាដ៏សំខាន់មួយ ខណៈដែលប្រទេសនេះចាប់ផ្តើមឈានចូលដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ។
  អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋ លោក Xi Jinping។ (រូបថត៖ Xinhua)  

នាព្រឹកថ្ងៃទី១៦ ខែតុលា ពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០ នៃបក្សកុម្មុយនិស្តចិន (មហាសន្និបាតលើកទី២០) បានប្រព្រឹត្តទៅនៅមហាវិមានប្រជាជនចិន រដ្ឋធានីប៉េកាំង។ អញ្ជើញចូលរួមក្នុងពិធីបើកមានអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋ លោក Xi Jinping នាយករដ្ឋមន្ត្រី លោក Li Keqiang ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេស (ប្រធានរដ្ឋសភា) លោក Li Zhanshu ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Yang។

យោងតាមរបៀបវារៈនៃមហាសន្និបាតលើកទី ២០ អង្គសន្និបាតគ្រោងនឹងនឹងស្តាប់ហើយពិភាក្សាអំពីសេចក្តីព្រាងរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ចិននីតិកាលទី ១៩ សេចក្តីព្រាងរបាយការណ៍ការងាររបស់គណៈកម្មការត្រួតពិនិត្យមជ្ឈិមបក្សនីតិកាលទី ១៩ ព្រមទាំងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមនីតិកាលទី ២០ និងគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមនីតិកាលទី ២០។ ចូលរួមមហាសន្និបាតលើកទី២០ មានប្រតិភូសរុបចំនួន ២.២៩៦ នាក់តំណាងឲ្យបក្ខជនចំនួនជាង ៩៦ លាននាក់ និងអង្គការបក្សថ្នាក់មូលដ្ឋានចំនួនជាង ៤,៩ លានអង្គភាព នៃបក្សកុម្មុយនិស្តចិន។ មហាសន្និបាតប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែតុលា។

មហាសន្និបាតលើកទី ២០ គឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់សម្រាប់ប្រទេសចិន នៅក្នុងពេលវេលាដ៏សំខាន់មួយ ខណៈដែលប្រទេសនេះចាប់ផ្តើមឈានចូលដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ។ មហាសន្និបាតនឹងសង្កត់ធ្ងន់លើភារកិច្ចយុទ្ធសាស្ត្រ និងជំហានសំខាន់ៗដែលបក្សកុម្មុយនិស្តចិននឹងអនុវត្តន៍ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងក្រោយនោះដើម្បីប្រែក្លាយគោលដៅខាងលើទៅជាការពិត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ លោក តូឡឹម (TO Lam) ដែលត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម បោះឆ្នោតជ្រើសតាំងជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

Top