• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកទិវាសៀវភៅនិងវប្បធម៌អានសៀវភៅ វៀតណាមលើកទី១ ឆ្នាំ២០២២

ពិធីបើកទិវាសៀវភៅនិងវប្បធម៌អានសៀវភៅ វៀតណាមលើកទី ១ ឆ្នាំ២០២២ ក្រោមប្រធានបទ ពង្រឹងវប្បធម៌និងអភិវឌ្ឍន៍វប្បធម៌អាន” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៩ មេសា នៅផ្លូវថ្មើរជើង Nguyen Hue (ខ័ណ្ឌទី ១ នៃទីក្រុងហូជីមិញ)។
  ពិធីបើកទិវាសៀវភៅនិងវប្បធម៌អានសៀវភៅ វៀតណាមលើកទី ១ ឆ្នាំ២០២២ ក្រោមប្រធានបទ ពង្រឹងវប្បធម៌និងអភិវឌ្ឍន៍វប្បធម៌អាន” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៩ មេសា នៅផ្លូវថ្មើរជើង Nguyen Hue (ខ័ណ្ឌទី ១ នៃទីក្រុងហូជីមិញ)។  

អញ្ជើញថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Pham Anh Tuan បានសង្កត់ធ្ងន់លើទិវាសៀវភៅនិងវប្បធម៌អានសៀវភៅវៀតណាមលើកដំបូង ដើម្បីបញ្ជាក់អំពីគោលជំហរ តួនាទី និងសារៈសំខាន់របស់សៀវភៅក្នុងការលើកកំពស់គុណភាពចំណេះដឹង បំណិន ការអភិវឌ្ឍការគិត ការអប់រំ និងការបណ្តុះបណ្តាលបុគ្គលិកលក្ខណៈរបស់មនុស្ស; លើកទឹកចិត្តនិងអភិវឌ្ឍន៍ចលនាអំណានក្នុងសហគមន៍ បង្កើតបរិយាកាសអានដោយងាយស្រួលបំផុត។ ជាមួយគ្នានោះ បង្កើតទម្លាប់អាននៅក្នុងគ្រួសារ សាលារៀន ទីភ្នាក់ងារ និងអង្គការនានា រួមចំណែកក្នុងការកសាងសង្គមសិក្សា។ អនុរដ្ឋមន្ត្រី លោក Pham Anh Tuan បានស្នើឱ្យមន្ទីរព័ត៌មាន និងផ្សព្វផ្សាយ សម្របសម្រួលជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃខេត្ត-ក្រុង ទីភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសកម្មក្នុងការផ្សព្វផ្សាយអំពីទិវាសៀវភៅនិងវប្បធម៌អានសៀវភៅ បង្កើតការផ្សព្វផ្សាយនិងតភ្ជាប់ទំនាក់ទំនងជាមួយអ្នកអានទូទាំងប្រទេស។

ទិវាសៀវភៅនិងវប្បធម៌អានសៀវភៅវៀតណាមលើកទីមួយបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែមេសា នៅគ្រប់តំបន់ទូទាំងប្រទេស ក្នុងនោះទីក្រុងហូជីមិញជាមជ្ឈមណ្ឌល។ ព្រឹត្តិការណ៍នេះរួមមានសកម្មភាពលេចធ្លោមួយចំនួនដូចជា៖ ចាប់ផ្តើមការប្រកួតឯកអគ្គរដ្ឋទូតវប្បធម៌អំណាន និងការប្រកួតណែនាំសៀវភៅតាមអ៊ីនធឺណិតឆ្នាំ ២០២២។ មហោស្រពវប្បធម៌សៀវភៅនិងអានឆ្នាំ ២០២២ នៅបណ្ណាល័យជាតិវៀតណាម; ពិព័រណ៍សៀវភៅ និងការបើកការប្រកួតឯកអគ្គរដ្ឋទូតវប្បធម៌អំណានឆ្នាំ ២០២២; ពិធីសម្ពោធចលនាអំណាន សម្ពោធ គម្រោងសៀវភៅសហគមន៍...ជាដើម។

ក្នុងក្របខ័ណ្ឌនៃកម្មវិធីឆ្នាំនេះ នៅយប់ថ្ងៃទី ១៩ ខែមេសា ពិព័រណ៍សៀវភៅថ្នាក់ជាតិឆ្នាំ ២០២២ ក្រោមប្រធានបទ “បង្កាត់ភ្លើងនៃចំណេះដឹង” ក៏បានចាប់ផ្តើមនៅ Book365.vn ជាមួយនឹងសកម្មភាពនិងព្រឹត្តិការណ៍ជាច្រើន និងការផ្តល់ជូនដ៏ទាក់ទាញសម្រាប់អ្នកអានទូទាំងប្រទេស។ ពិព័រណ៍សៀវភៅនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែមេសា ដល់ថ្ងៃទី ២០ ឧសភា។ ព្រឹត្តិការណ៍ឆ្នាំនេះបានទាក់ទាញការចូលរួមពីអង្គភាពបោះពុម្ព និងផ្សព្វផ្សាយសៀវភៅជិត ១០០ នៅទូទាំងប្រទេស ដោយណែនាំអ្នកអានឱ្យស្គាល់សៀវភៅជាង ៤០.០០០ ក្បាល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិបានចាត់ទុកថា ការកសាង GDC គឺចាំបាច់ដើម្បីជំរុញពិភពឌីជីថលប្រកបដោយ សុវត្ថិភាព យុត្តិធម៌ និងរីកចម្រើនជាងសម្រាប់មនុស្សគ្រប់រូប។

Top