• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកដំណើរការត្រៀមរៀបចំសម្រាប់សប្តាហ៍កំពូលនៃ APEC ២០២៧

នារសៀលថ្ងៃទី ១៤ មីនា នៅទីក្រុង Phu Quoc គណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានរៀបចំពិធីបើកដំណើរការត្រៀមរៀបចំសម្រាប់សប្តាហ៍កិច្ចប្រជុំ កំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៧។
ពិធីបើកដំណើរការត្រៀមរៀបចំសម្រាប់សប្តាហ៍កំពូលនៃ APEC ២០២៧។ (រូបថត៖ VOV)
ថ្លែងមតិដឹកនាំនៅពិធី ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Kien Giang ទីក្រុង Phu Quoc និងក្រសួង ស្ថាប័នមជ្ឈិម នានា បង្កើតគណៈកម្មាធិការដឹកនាំការរៀបចំសប្តាហ៍កំពូល APEC ២០២៧ ក្នុង ពេលឆាប់ៗ; អនុវត្តន៍ឲ្យបានល្អនូវការងារត្រៀមរៀបចំវិនិយោគ ការបោសសំអាត ទីតាំង និងការធានាសន្តិសុខសម្រាប់គម្រោងបម្រើ APEC; ជំរុញខ្លាំងនូវការងារ ពន្លឿនការវិនិយោគ ទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រក្នុងស្រុក និងអន្តរជាតិឱ្យចូលរួម ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសេវាកម្មបម្រើ APEC ២០២៧ ក៏ដូចជាក្នុងរយៈពេល វែង គឺបម្រើដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ Phu Quoc ផងដែរ៖
“យើងត្រូវកំណត់ឱ្យបានច្បាស់ថា ការធ្វើជាម្ចាស់ផ្ទះនៃសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៧ គឺជាទំនួលខុសត្រូវ និងជាភារកិច្ចដ៏ធ្ងន់ធ្ងរណាស់ ព្រមទាំងក៏ជា ឱកាសពិសេសដើម្បីជួយឱ្យ Phu Quoc ក្លាយជាគោលដៅលេចធ្លោរបស់ពិភពលោក ដោយបញ្ជាក់នូវឋានៈជាឋានសួគ៌ទេសចរណ៍ដ៏ស្រស់ស្អាតបំផុតមួយនៅលើភពផែនដី បង្ហាញពីសមត្ថភាពរៀបចំព្រឹត្តិការណ៍សំខាន់លំដាប់ពិភពលោករបស់វៀតណាម ខេត្ត Kien Giang និងទីក្រុង Phu Quoc”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នាថ្ងៃទី ៦ ខែកុម្ភៈ បានអំពាវនាវឱ្យរុស្ស៊ី និងចិនចូលរួមក្នុងការចរចាពហុភាគីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការផុតកំណត់ជាផ្លូវការនៃសន្ធិសញ្ញា New START។

Top